អុីស្រាអែល ៖ មេដឹកនាំក្រុមហាម៉ាសជាន់ខ្ពស់មួយរូប បានបដិសេធមិនទទួលស្គាល់ថា ក្រុមរបស់ខ្លួន បានសម្លាប់ជនស៊ីវិល នៅក្នុងប្រទេសអ៊ីស្រាអែលទេ ដោយអះអាងថា មានតែទាហានប៉ុណ្ណោះ ដែលជាគោលដៅ។
លោក Moussa Abu Marzouk បានប្រាប់សារព័ត៌មាន BBC ថា៖ «ស្ត្រី កុមារ និងជនស៊ីវិល ត្រូវបានលើកលែង» ពីការវាយប្រហាររបស់ក្រុមហាម៉ាស។
ការអះអាងរបស់លោក គឺផ្ទុយស្រឡះពីភ័ស្តុតាងវីដេអូនៃការបាញ់ប្រហាររបស់បុរសហាម៉ាស ដែលបានប្រហារទៅលើមនុស្សពេញវ័យគ្មានអាវុធ និងកុមារ។
អ៊ីស្រាអែល និយាយថា មនុស្សជាង ១.៤០០នាក់ ត្រូវបានសម្លាប់ដោយក្រុមហាម៉ាស នៅក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលភាគច្រើនជាជនស៊ីវិល។
លោក Marzouk ដែលជាអនុប្រធានផ្នែកនយោបាយរបស់ក្រុមហាម៉ាង ដែលទ្រព្យទ្រព្យសម្បត្តិ ត្រូវបានបង្កនៅក្នុងចក្រភពអង់គ្លេស ក្រោមបទប្បញ្ញត្តិប្រឆាំងភេរវកម្ម ត្រូវបានសម្ភាសន៍ កាលពីថ្ងៃសៅរ៍ នៅឈូងសមុទ្រ។ លោកគឺជាសមាជិកជាន់ខ្ពស់បំផុត ដែលនិយាយទៅកាន់សារព័ត៌មាន BBC ចាប់តាំងពីមានអំពើឃោរឃៅ កាលពីថ្ងៃទី៧ ខែតុលា។

