មនុស្ស ២៣នាក់បានស្លាប់អំឡុងការវាយប្រហារ២លើកដាច់ដោយឡែកពីគ្នានៅភាគខាងត្បូងតំបន់ហ្គាហ្សា

2023/11/08 12:21:57 am        46

អុីស្រាអែល ៖ នៅថ្ងៃអង្គារនេះ ក្រុមជួយសង្រ្គោះ និងប្រជាពលរដ្ឋ បានស្វែងរកនៅក្រោមគំនរបាក់បែកអគារ ក្រោយការវាយប្រហារតាមច្រកអកាសរបស់អ៊ីស្រាអែលត្រូវចំសង្កាត់ Al-Qarara ស្ថិតក្នុងទីក្រុង Khan Younis តំបន់ហ្គាហ្សា ។ 

 ក្រុមមន្រ្តីសុខាភិបាល និយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ២៣នាក់ ត្រូវបានសម្លាប់អំឡុងការវាយប្រហារ ២លើកដាច់ដោយឡែក នៅព្រឹកថ្ងៃអង្គារនេះ ក្នុងទីក្រុង Khan Younis និងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា ។ 

 លោក Abu Jihad គឺជាអ្នកស្រុកមួយរូបដែលរស់នៅក្នុងសង្កាត់ Al-Qarara និយាយថា ពួកគេកំពុងដេកលង់លក់ ពេលដែលពួកគេឮសំឡេងធ្លាក់មីស៊ីល ។ ពួកគេទាំងអស់គឺជាក្មេងៗ ហើយអរគុណព្រះដែលពួកគេមានសុវត្ថិភាព ។ 

 លោក Jihad បន្តថា ពួកយើងហត់នឿយណាស់ ពួកយើងត្រូវបានគេបំផ្លាញ មនុស្សត្រូវបានគេបំផ្លាញ ជីវិតរបស់ពួកគេត្រូវបានបំផ្លាញ ក្មេងៗត្រូវបានបំផ្លាញ ស្រ្តី និងកុមារ បានស្លាប់ ពួកគេទាំងអស់ បានស្លាប់គ្មាននរណាម្នាក់នៅសេសសល់នោះទេ ក្នុងតំបន់ហ្គាហ្សា ។ 

 លោកនិយាយទៀតថា អរគុណព្រះដែលពួកយើងមានសុវត្ថិភាព ប៉ុន្តែខ្ញុំហ៊ានស្បថថា ពួកយើងរង់ចាំតែសេចក្តីស្លាប់មកដល់តែប៉ុណ្ណោះ វាប្រសើរជាងរស់ ពួកយើងរង់ចាំសេចក្តីស្លាប់គ្រប់ពេល វាគ្រាន់តែជាសេចក្តីស្លាប់ដែលពន្យាពេលប៉ុណ្ណោះ ។ 

 សូមបញ្ជាក់ថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់បិទច្រកមួយនេះ ចាប់តាំងពីក្រុមហាម៉ាស់ វាយឆ្មក់តំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីរយៈពេល ១ខែមុន ពេលដែលក្រុមសកម្មប្រយុទ្ធរបស់ពួកគេ បានសម្លាប់មនុស្សជាង ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ ។ 

 ក្រុមមន្ត្រីសុខាភិបាលតំបន់ហ្គាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ១ម៉ឺននាក់ ដែលរួមទាំងកុមារ ៤.១០០នាក់ផងដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm