គណៈកម្មាធិការសិទ្ធិមនុស្ស ជួបពិភាក្សាជាមួយតំណាង UNICEF ពាក់ព័ន្ធនឹងការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស

2023/11/08 12:56:38 am        70

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបលោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកស្រី Ann Marie Skelton ប្រធានគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងលោកស្រី Sopio Kiladze អនុប្រធានគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងសហការី ដើម្បីពិភាក្សាការងារលើបញ្ហាសិទ្ធិមនុស្ស និងកុមារ។

ជំនួបនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាទៅលើរបៀបវារៈសំខាន់ចំនួនពីរគឺ៖ ទី១ ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) ក្នុងប្រទេសកម្ពុជា និងទី២ ការពិភាក្សាលើប្រធានបទដែលទាក់ទងនឹងកុមារ មានជាអាទិ៍៖ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ការផ្តល់សច្ចាប័នលើពិធីសារបន្ថែមទី៣ស្តីពីនីតិវិធីបណ្តឹងនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ការកេងប្រវ័ញ្ចលើកុមារ និងពលកម្មកុមារ។

 ឆ្លើយតបទៅនឹងការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលជាសហប្រធាន រៀបចំកិច្ចពិគ្រោះយោបល់ចំនួន ៣២លើក ដែលមានទាំងថ្នាក់តំបន់អាស៊ាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយភាគីពាក់ព័ន្ធ ដែលរួមមានទាំងតំណាង NHRI ក្នុងតំបន់ តំណាងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃ NHRI (APF) ក្រុមអង្គការសង្គមស៊ីវិល សហជីព គ្រឹះស្ថានឧត្តមសិក្សា មេធាវី ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមជនជាតិដើមភាគតិច។ គ.ស.ម.ក. បានបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

 ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្ដេជ្ញាបន្ដថែរក្សាសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការធានានូវសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត និងលើកកម្ពស់ការការពារសិទ្ធិស្រ្តីនិងសិទ្ធិកុមារ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្ដោតជាអាទិភាពលើវិស័យសង្គមកិច្ច ដែលជួយទៅលើជនក្រីក្រ និងងាយរងគ្រោះ រួមទាំងស្ដ្រីមានផ្ទៃពោះ ជាពិសេសលើកម្មវិធីគាំពារសង្គមផ្សេងៗ មានវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច តាមរយៈការបង្កើនថវិកាជាតិសម្រាប់វិស័យទាំងនេះក្នុងឆ្នាំ២០២៤ ដែលរដ្ឋសភាជាតិនឹងអនុម័តក្នុងពេលខាងមុខនេះ។

 ចំពោះរបៀបវារៈទី២ ដែលពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ការផ្តល់សច្ចាប័នលើពិធីសារបន្ថែមទី៣ស្តីពីនីតិវិធីបណ្តឹង ការកេងប្រវ័ញ្ចលើកុមារ និងពលកម្មកុមារ ឯកឧត្តម កែវ រ៉េមី បានជម្រាបទៅកាន់ប្រតិភូទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិថា ការងារទាំងនេះគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ 

ឆ្លើយតបនឹងបញ្ហានេះ គណៈប្រតិភូនៃគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ យល់ឃើញថារាល់ការងារអនុសញ្ញា កតិកាសញ្ញាអន្តរជាតិនានាដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិស្រ្តី សិទ្ធិជនមានពិការភាព និងការប្រឆាំងទារុណកម្មជាដើម គឺស្ថិតនៅក្រោមវិស័យសិទ្ធិមនុស្ស ព្រោះការងារទាំងនេះពាក់ព័ន្ធនឹងតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការនេះ។ 

ជាមួយគ្នា ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងខិតខំប្រឹងប្រែងធ្វើការសហការបន្តទៀតជាមួយនឹងក្រសួងពាក់ព័ន្ធដើម្បីពិនិត្យមើលលទ្ធភាពនិងពិភាក្សាលើកត្តាផ្សេងៗ ទាក់ទងនឹងសំណើរបស់គណៈ កម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        76
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        47
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm