អាជ្ញាធរខេត្ត​បាត់ដំបង ​ពង្រីក​ទីតាំង​ព្យាបាល ខណៈ​មាន​កំណើន​អ្នកជំងឺ​កូ​វីដ​-១៩

2021/06/09 08:08:23 pm        81

បាត់ដំបង ៖​ មន្ទីរ​សុខាភិបាល​ខេត្ត បានសម្រេច​រៀបចំ​ពង្រីក​ទីតាំង​ព្យាបាល​បន្ថែមទៀត ​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ខណៈ​មានការ​រក​ឃើញ​អ្នក​វិជ្ជមាន​ ជំងឺ​កូ​វី​-១៩ ចាប់​តាំងពី​ដើមខែ​មិថុនា​នេះ​មក ​ជា​បន្តបន្ទាប់​ ពិសេស​នៅ​ក្នុង​ស្រុក​កំរៀង​។

ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ទីតាំង​សម្រាក​ព្យាបាល​ថ្មី នៃ​អ្នកជំងឺ​កូ​វីដ​-១៩ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិ បាល​រង​ខេត្តបាត់ដំបង ​បានឱ្យដឹងថា សម្រាប់​ទីតាំង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​បន្ថែម​ថ្មី ​មាន​ចំនួន​២​កន្លែង គឺ វិទ្យាល័យ​កំរៀង ​ស្ថិតនៅ​ឃុំ​អូរ​ដា ស្រុក​កំរៀង ​និង​ត្រៀម​១​កន្លែង​ទៀត នៅ​សាលា​បឋម​សិក្សា​សម្តេចតេ​ជោ ហ៊ុន សែន ជ្រៃ​សីមា​ ស្ថិតនៅ​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ។

លោក ​បាន​បន្តថា​ សម្រាប់​អ្នកជំងឺ​កូ​វីដ-​១៩ ​ដែល​សម្រាក​ព្យាបាល​នៅ​ក្នុង​ទីតាំង​បន្ថែម​នេះ​ គឺជា អ្នក​កម្រិត​ស្រាល​ប៉ុណ្ណោះ​ ខណៈ​អ្នកមាន​សភាព​ធ្ងន់ធ្ងរ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យបង្អែកខេត្ត​។ បច្ចុប្បន្ន ​នៅតាម​ស្រុក​ជាប់​ព្រំដែន មាន​អ្នកជំងឺ​កូ​វីដ​-១៩ ជាង​១០០​នាក់​ហើយ ។​

​លោក សុខ គឹម​ខុន​ អភិបាលស្រុក​កំរៀង ​បាន​ឲ្យ​ដឹងថា ​នៅ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩ ក្នុង​វិទ្យាល័យ​កំរៀង ​គិត​ត្រឹម​ថ្ងៃទី​៧ ខែមិថុនា នេះ​ មាន​អ្នកជំងឺ ចំនួន​១០៧​នាក់ ​ភាគច្រើន​អ្នក​ជាប់​ពាក់ ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ មកពី​ខេត្ត​ប៉ៃលិន ​ខណៈ​វិទ្យាល័យ​នេះ អាច​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩​ បាន​ចំនួន​ជិត ២០០​នាក់ ។

បន្ទាប់​មានការ​រៀបចំ​នូវ​ទីតាំង​កន្លែង​សម្រាក​ព្យាបាល ​នៃ​អ្នកជំងឺ​កូ​វីដ​-១៩​ បន្ថែម​នេះ​ អាជ្ញាធរ​ថៃ ក៏ បាន​ផ្ដល់​សម្ភារ​បរិក្ខារៈ ទប់ទល់​ជំងឺ​កូ​វីដ​-១៩​មួយចំនួន មាន​ដូចជា ៖ ម៉ាស់ អាវ​ពេទ្យ អាល់កុល និង​ស្រោម ជើង​ពេទ្យ ​ដែល​សម្ភារ​បរិក្ខារ​ពេទ្យ​ទាំងនេះ​ ត្រូវបាន​លោក​ សឿ​ម ប៊ុន​រិ​ទ្ធ ​ប្រគល់​ជូន​ដល់​ទៅ​មន្ទីរពេទ្យ ​បង្អែក​ស្រុក​កំរៀង​ ដើម្បី​ទុក​ប្រើប្រាស់​ចាំបាច់​នៅ​ក្នុង​អង្គភាព​របស់ខ្លួន​។​

ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា ​សម្រាប់​ខេត្តបាត់ដំបង​ មាន​អ្នក​ឆ្លង ចំនួន​៤៤៣​នាក់ ​តែ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ចំនួន​១៦២​នាក់ ​ស្លាប់​ចំនួន​២​នាក់ ​និង​កំពុង​ព្យាបាល ចំនួន​២៧៩​នាក់​៕

​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm