អុីស្រាអែល ៖ ការផ្ទុះជាច្រើនត្រូវបានគេឃើញនៅក្នុងអគារជាច្រើននៅពីមុខការិយាល័យអ្នកព័ត៌មានអាល់ ជើហ្ស៊ីរ៉ា(Al Jazeera)ក្នុងអំឡុងពេលប៉ុស្ដិទូរទស្សន៍នេះ ផ្សាយផ្ទាល់ផ្ដោតលើតំបន់ហ្កហ្សា កាលពីយប់ថ្ងៃច័ន្ទ កន្លងទៅនេះ។
អ្នកយកពត៌មាន អាល់ជើហ្ស៊ីរ៉ា (Al Jazeera) លោកវ៉ាអេល អាល់ ដាដូស(Wael al-Dahdouh)ត្រូវបានគេឮកំពុងសុំអោយក្រុមការងាររបស់លោក លាក់ខ្លួនពីគ្រាប់ផ្លោងបន្ទាប់ពីការផ្ទុះពីរលើកមក។
លោកអាល់ ដាដូស គឺជាអ្នកសារព័ត៌មានម្នាក់ ដែលប្រពន្ធ កូនប្រុស និងកូនស្រីរបស់លោក ត្រូវបានគេសម្លាប់ កាលពី២សប្ដាហ៍មុន នៅក្នុងការវាយប្រហារតាមអាកាសរបស់
អ៊ីស្រាអែល ដែលក្រសួងសុខាភិបាលក្នុងតំបន់ហ៊ុមព័ទ្ធគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់៕

