ស្រីលង្កា ៖ បើតាមនាយកគ្រប់គ្រងរងទី១ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF លោកស្រី Gita Gopinath នៅថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) នេះ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា មូលនិធីមិនទាន់ឃើញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងបំណុល រវាងធនាគារនាំចេញ-នាំចូល ឬ EXIM របស់ប្រទេសចិន និងស្រីលង្កា នៅឡើយទេ។
ប្រទេសស្រីលង្កា ដែលជាប់ផុងកាន់តែជ្រៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ក្នុងប៉ុន្មានទសវត្សរ៍នេះ បាននិងកំពុងព្យាយាមឲ្យបានឈានដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញជាមួយម្ចាស់បំណុល ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។ ប្រទេសនេះត្រូវបានជំរុញឲ្យខកខានសងបំណុលបរទេសរបស់ខ្លួន ក្នុងខែឧសភា ឆ្នាំ២០២២ ដោយសារអាត្រាប្ដូររូបិយប័ណ្ណបរទេសរបស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបបំផុត។
កាលពីខែតុលា ប្រទេសស្រីលង្កាបានឈានដល់កិច្ចព្រមព្រៀងជាមួយធនាគារ EXIM របស់ប្រទេសចិន ដែលក្ដោបលើបំណុលចំនួន ៤,២ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះនឹងជួយឲ្យប្រទេសជាតិនេះឆ្លងផុតការពិនិត្យលើកដំបូងនៃកម្មវិធីរបស់ IMF ហើយទទួលបានប្រាក់ឧបត្ថម្ភលើកទី២ ពី IMF ប្រមាណជា ៣៣៤លានដុល្លារ៕

