អុីស្រាអែល ៖ ការឈរស្មិងស្មាធិ៍មួយភ្លែត ត្រូវបានធ្វើឡើង នៅទីក្រុង Tel Aviv នៅថ្ងៃអង្គារ (ទី៧ វិច្ឆិកា) នេះ ដើម្បីគោរពដល់ជនរងគ្រោះ ក្នុងហេតុកាណ៍រវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល ហើយបណ្ដាចំណាប់ថ្នូរ នៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។
មនុស្សមួយចំនួនធំបានប្រមូលផ្តុំគ្នាឈរនៅជិតទង់ជាតិអ៊ីស្រាអែល និងច្រៀងភ្លេងជាតិ បន្ទាប់ពីបានឈរក្នុងសភាពស្ងៀមស្ងាត់មួយភ្លែត ដើម្បីរំលឹកដល់ជនរងគ្រោះ។
សូមបញ្ជាក់ថា យោងតាមអាជ្ញាធរប៉ាឡេស្ទីន បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្រុកចូលវាយប្រហារយ៉ាងកំរោល តាមសហគមន៍នានារបស់អ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍ ថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.៤០០នាក់ ចាប់ជាចំណាប់ថ្នូរជាង ២០០នាក់ និងបង្កឲ្យមានសកម្មភាពយោធារបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងតំបន់ហ៊ុមព័ទ្ធ៕

