សហរដ្ឋអាមេរិក ព្រមានអ៊ីស្រាអែល ជុំវិញផែនការគ្រប់គ្រងតំបន់ហ្កាហ្សា​ក្រោយសង្គ្រាមរបស់​លោកណេតានយ៉ាហ៊ូ

2023/11/08 04:53:25 pm        133

សហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួនមិនគាំទ្រឲ្យអ៊ីស្រាអែលគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយ​ចប់​សង្រ្គាម​ទេ។ សេតវិមាន រក្សាគោលជំហរកាលពីថ្ងៃអង្គារថា ខ្លួនពុំជឿថា កងកម្លាំងអ៊ីស្រាអែល​គួរ​តែ​គ្រប់គ្រង​តំបន់ហ្កាហ្សាទេ ក្រោយការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីបេន ចាមីន​ណេតាន​យ៉ាហ៊ូ (Benjamin Netanyahu) ថា​ប្រទេស​របស់​លោក​នឹង​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​ទាំង​ស្រុងក្នុងតំបន់ហ្កាហ្សាសម្រាប់ពេលវេលាមិនកំណត់ ក្រោយចប់សង្គ្រាមនេះ។

អ្នក​នាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយក្នុងកម្មវិធីព័ត៌មាន "CNN This Morning"ថា លោកប្រធានាធិបតីនៅតែជឿថា ការគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញ ដោយ​កង​កម្លាំង​អ៊ីស្រាអែលគឺមិនល្អទេ។វាមិនល្អសម្រាប់អ៊ីស្រាអែលទេ វាមិនល្អ​សម្រាប់​ប្រជាជន​អ៊ីស្រាអែល​ទេ។  

ការព្រមានចុងក្រោយបំផុតពីសេតវិមានកើតឡើងបន្ទាប់ពីលោក Netanyahu បានប្រាប់​កម្ម​វិធី​ទូរទស្សន៍ ABC News កាលពីថ្ងៃចន្ទថា តំបន់ហ្កាហ្សាគួរតែត្រូវបានគ្រប់គ្រងដោយ អ្នក​ដែល​មិន​ចង់​បន្ត​ផ្លូវរបស់ក្រុមហាម៉ាស មុនពេលបន្ថែមថា លោកគិតថាអ៊ីស្រាអែលនឹង កាន់កាប់​សម្រាប់​រយៈ​ពេលមិនកំណត់ ដោយការទទួលខុសត្រូវផ្នែកសន្តិសុខជារួម ព្រោះយើង​បាន​មើល​ឃើញ​រួច​មកហើយ ថាមានអ្វីកើតឡើងនៅពេលដែលយើងមិនបានធ្វើនោះ។

នេះគឺជា​តម្រុយ​មួយក្នុងចំណោមតម្រុយជាច្រើន ដែលលោកនាយករដ្ឋមន្ត្រី Netanyahu បាន​ផ្តល់​ឲ្យ​អំពីចក្ខុវិស័យរបស់លោកសម្រាប់តំបន់ហ្កាហ្សាក្រោយសង្គ្រាម ហើយបាន​បង្ហាញ​ពី​ទស្សនៈ​ខុស​ពីសហរដ្ឋអាមេរិក រួមទាំងសេចក្តីថ្លែងការណ៍ផ្ទាល់លោករបស់ប្រធានាធិបតី Joe Biden អំពីអ្វីដែលជាអនាគតរបស់តំបន់មួយនេះ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ៦០នាទី “60 Minutes”របស់ទូរទស្សន៍ CBS កាលពីខែមុន លោក Biden បាននិយាយថា វានឹងក្លាយជា កំហុស​ដ៏ធំ សម្រាប់អ៊ីស្រាអែលក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា ។

នៅពេល​នោះ លោកម៉ៃឃើល ហ៊ើហ្សុក( Michael Herzog) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ សហរដ្ឋ​អាមេរិក បានប្រាប់អ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍ CNN លោក Jake Tapper ថា អ៊ីស្រាអែល ពុំមានបំណងគ្រប់គ្រងតំបន់ហ្កាហ្សាទេ បន្ទាប់ពីជម្លោះបានបញ្ចប់៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm