កម្ពុជា-ចិន បេ្តជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន

2023/11/08 05:03:27 pm        109

កម្ពុជា និងចិន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ និងអបអរសាទរឆ្នាំ ២០២៤ ជាឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ការប្ដេជ្ញាបែបនេះធ្វើឡើងតាមរយៈជំនួបរវាង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម ឡូវ ឈីនជៀន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​តំណាង​ប្រជាជន​ចិន និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និង​ឆ្នាំ​មិត្ត​ភាព​កម្ពុជា-ចិន ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវ ក្រប​ខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ការ​កសាង​សហគមន៍​វាសនា​រួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ឯកឧត្តមទាំងពីរ បានគូស​បញ្ជាក់​ដោយ​ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន ដ៏គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ចិន និងកោត​សរសើរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​កម្រិត ខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។

ឯកឧត្តម ឡូវ ឈីនជៀន បានបង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា​កម្ពុជា​នឹង​បន្ត​សម្រេច​បាន​នូវ​សមិទ្ធផល​កាន់​តែ​ធំ​ធេងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មិត្តចិន ចំពោះការគាំទ្រ និង​ជំនួយ​មិន​អាចកាត់ថ្លៃបាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា​រួម​ទាំង​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ បានទាន់ពេលវេលា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោនានា នៃកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសទាំងពីរក្រោមគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ជាពិសេស​ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ភាគី​ទាំង​ពីរ​បាន​សង្កត់​ធ្ងន់​អំពី សារៈសំខាន់ នៃការជំរុញការវិនិយោគរបស់ចិនឱ្យបានច្រើននៅកម្ពុជា ជា​ពិសេស​ការ​ប្តេជ្ញា​ចិត្តក្នុងការ ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ដោយ​រំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ជា​ពិសេស ជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ភាគី​ទាំង​ពីរបានផ្លាស់ប្តូរយោបល់លើការជំរុញ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន» ក្នុងឆ្នាំ ២០២៤ ឱ្យក្លាយទៅជាឆ្នាំប្រកបដោយផ្លែផ្កាជាមួយនឹងលទ្ធផលជាក់ស្តែង តាមរយៈការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ចិនបន្ថែមទៀត និងការហោះហើរត្រង់កាន់តែច្រើនពីប្រទេសចិនមកកម្ពុជា ជា​ពិសេស​មក​កាន់ខេត្ត សៀមរាប។

ភាគីទាំងពីរ​បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកូសង់ស៊ីស ជា​យុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំទាំងពីរ រួមទាំងការបង្កើត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង“ច្រករបៀងមច្ឆា និងអង្ករ”៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm