ក្រសួងវប្បធម៌ ផ្តល់ឱកាសសិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ដោយឥតគិតថ្លៃ

2023/11/08 06:08:44 pm        328

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសផ្តល់ឱកាសសិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ដោយឥតគិតថ្លៃ នឹងផ្តោតសំខាន់លើការសរសេរអត្ថបទភាពយន្ត (Script) ការដឹកនាំរឿង (Directing) ការថត (Cinematography) ព្រមទាំងជំនាញមួយចំនួនទៀត ដូចជា៖ ការតុបតែងលំអរឆាក(Arts and Prop) ការកាត់ត-ផ្តុំរូបភាព (Editing) ការផ្តុំសំឡេង (Sound mixing) សិក្ខាកាមមិនតម្រូវឲ្យបង់ប្រាក់កម្រៃអ្វីទាំងអស់ សម្រាប់ការបណ្តុះបណ្តាលនេះ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះថា ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ នាយកដ្ឋានសិល្បៈភាពយន្ត ​និងផ្សព្វផ្សាយវប្បធម៍ រួមជាមួយមជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា និង Cine Hub នឹងបើកវគ្គបណ្តុះបណ្ដាល​ភាពយន្តខ្លីកម្ពុជា (Cambodia Film Lab) ​ក្នុងគោលបំណងផ្ដល់ឱកាសដល់អ្នកមានទេពកោសល្យ និងឧបនិស្ស័យក្នុងការផលិតភាពយន្ត ចូលរួមពង្រឹងសមត្ថភាព និងបង្កើតធនធានមនុស្សថ្មីៗ​ក្នុងវិស័យភាពយន្ត។

លោក ប៉ុក បូរក្ស បានបញ្ជាក់ទៀតថា យើងទាំងអស់គ្នាបានដឹងហើយថា ដើម្បីលើកកម្ពស់គុណភាពផលិតផលភាពយន្តក្នុងស្រុកមួយបាន យើងត្រូវការបណ្តុះបណ្តាលធនធានមនុស្ស មូលធនមនុស្ស គឺជាកត្តាសត្យានុម័តក្នុងការផលិតភាពយន្តមួយឲ្យមានកម្រិតស្តង់ដា។ ក៏ប៉ុន្តែទន្ទឹមនឹងមានធនធានមនុស្សហើយនោះ យើងនៅត្រូវការហេដ្ឋារចនាសម្ព័ន្ធ និងការជួយលើកទឹកចិត្តដទៃទៀត ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឲ្យការផលិតភាពយន្តនោះ មានគុណភាពមួយ ដែលអាចប្រកួតប្រជែង នឹងខ្សែភាពយន្តហូរចូលពីក្រៅប្រទេស ជាពិសេសក៏ជាឱកាសមួយឲ្យផលិតកររបស់យើង ឈានជើងចូលទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ យើងអាចដណ្តើមទីផ្សារគេបាន​នៅក្រៅប្រទេស លុះត្រាតែយើងមានគុណភាពមួយ ​គេទទួលយកបាន។ កន្លងមក​តាមការ​ខិតខំជួយ​សម្របសម្រួល​របស់ក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ គឺមានផលិតករ មានស្នាដៃភាព​យន្តខ្មែរជាច្រើន ​ក៏បានចេញទៅក្រៅប្រទេស យកទៅ​ដាក់​បញ្ចាំង​ប្រកួតប្រជែង​លើ​ទីផ្សារអន្តរជាតិ ស្មើមុខ ​ស្មើមាត់ នេះជាចំណុចមួយនៃ​ការវិវត្តន៍​ថ្មីលើវិស័យសិល្បៈភាពយន្ត៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm