ក្រុមអ្នកសារព័ត៌មានប៉ាឡេស្ទីន ធ្វើការតវ៉ាជុំវិញការស្លាប់មិត្តរួមការងារក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

2023/11/08 07:10:26 pm        110

ក្រុមអ្នកសារព័ត៌មាន និងបាតុករប៉ាឡេស្ទីន បានចេញតវ៉ាទៅតាមដងផ្លូវនៃទីក្រុង រ៉ាម៉ាឡាស (Ramallah) ក្នុងតំបន់វេស ប៊ែង កាលពីថ្ងៃអង្គារ (៧ វិច្ឆិកា) ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការសម្លាប់អ្នកសារព័ត៌មាននៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ក្រុមបាតុករបាននាំយកមឈូសទទេជានិមិត្តរូប ជាមួយនឹងរូបភាពអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់នៅតំបនហ្កាហ្សា ដើម្បីបង្ហាញនៅក្នុងការតវ៉ា ខណៈប្រជាជនស្រែកពាក្យស្លោក និងគ្រវីទង់ជាតិប៉ាឡេស្ទីន។

យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា អ្នកសារព័ត៌មានប៉ាឡេស្ទីន ចំនួន៤៩នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក។ កាលពីខែមុន យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនមិនអាចធានាសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ដែលកំពុងប្រតិបត្តិការនៅតំបន់ហ្កាហ្សា ស្ទ្រីប បានទេ។

សង្គ្រាមដ៏បង្ហូរឈាមបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលខ្មាន់កាំភ្លើងនៃក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្រុកចូលតាមរបងព័ទ្ធជុំវិញតំបន់ហ្កាហ្សា និងបានសម្លាប់ជនជាតិអ៊ីស្រាអែល ចំនួន ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ខ្លួនមនុស្សជាង ២០០នាក់ទៀត នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកដោយឥតឈប់ឈរលើតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជាង ១០.០០០នាក់ ហើយប្រហែល ៤០ភាគរយនៃអ្នកស្លាប់ទាំងនោះជាកុមារ នេះបើយោងតាមទិន្នន័យសរុបរបស់ក្រុមមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm