ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី១៦ របស់​សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ

2023/11/08 07:39:28 pm        136

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​ដឹកនាំ​គណៈប្រតិភូចូលរួមមហាសន្និបាតលើកទី១៦ របស់សហគមន៍​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ (APT) ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

មហា​សន្និបាតលើកទី១៦ នេះ មានរបៀបវារៈពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួន រួមមាន៖ ១.) បោះឆ្នោតជ្រើសរើសប្រធាន និងអនុ​ប្រធាន​ពីរ​រូប​សម្រាប់​សម្រប​សម្រួល​ដឹកនាំ​មហាសន្និបាត លើកទី១៧, ២.) រាយការណ៍ពីសកម្មភាពការងាររបស់ APT ក្នុងរយៈពេល ៣ឆ្នាំ​កន្លង​មក (២០២១-២០២៣), ៣.) បោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និង​អគ្គ​លេខា​ធិការ​រង​របស់ APT សម្រាប់អាណត្តិបីឆ្នាំបន្តទៀត (២០២៤-២០២៦), ៤.) ពិនិត្យ និងអនុម័ត​ផែន​ការ​យុទ្ធ​សាស្ត្ររ​បស់ APT សម្រាប់ឆ្នាំ២០២៤-២០២៦, ៥.) ពិនិត្យលើ​មូលដ្ឋាន​ សម្រាប់​ថវិ​កា​ប្រចាំ​ឆ្នាំ​របស់ APT និងការកំណត់ពិដានចំណាយប្រចាំឆ្នាំសម្រាប់ឆ្នាំ 2024-2026, ៦.) ពិនិត្យ​លើ​វិភាគ​ទាន​ថវិការួមចំណែកដោយរដ្ឋជាសមាជិកសម្រាប់រយៈពេលបីឆ្នាំបន្ទាប់ (២០២៤-២០២៦) និងពិភាក្សាលើការងារសំខាន់មួយចំនួនទៀត។

នៅក្នុងមហាសន្និបាតនេះ ឯកឧត្តរដ្ឋលេខាធិការបានចូលរួមធ្វើសេចក្តីថ្លែងការណ៍​ដោយគូស​បញ្ជាក់​ពី​វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់ APT និងប្រទេសជាសមាជិករបស់ខ្លួន​ក្នុង​បរិបទ​បញ្ហា​ប្រឈម​ជាសាកល ដែលក្នុងនោះ APT និងសមាជិករបស់ខ្លួន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយជំងឺរាតត្បាត និងបញ្ហាប្រឈមជាសកលតាមរយៈរបៀបវារៈ និងគំនិត​ផ្តួច​ផ្តើម​ឌីជី​ថល​របស់ខ្លួន។

ឯកឧត្តមបានកោតសរសើរចំពោះការគាំទ្រដ៏មានតម្លៃរបស់ APT សម្រាប់កម្ពុជា​ដែលរួម​មាន​ដូច​ជាកា​រ​ផ្តល់អ្នកជំនាញ កម្មវិធីពង្រឹងសមត្ថភាព និងគម្រោងផ្សេងៗ។ កិច្ចខិតខំប្រឹង​ប្រែងទាំង​នេះ​ពិត​ជា​បានពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់មន្ត្រីពាក់ព័ន្ធ ហើយកម្ពុជា​នឹង​ជំរុញ​បន្ថែម​ទៀត​លើ​គំនិត​ផ្តួច​ផ្តើមទាំងនេះជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ពី APT។ ឯកឧត្តមក៏បានសម្តែងនូវការគាំទ្ររបស់កម្ពុជាចំពោះផែនការយុទ្ធសាស្រ្ត APT សម្រាប់ឆ្នាំ 2024-2026 ព្រមទាំងអបអរសាទរដល់ក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្ត (CGSP) សម្រាប់​ការ​រៀប​ចំ​ឡើងនូវឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm