លោក Biden ស្នើឱ្យលោក Netanyahu យល់ព្រមចំពោះការផ្អាកសង្គ្រាមរយៈពេល៣ថ្ងៃ

2023/11/08 07:45:41 pm        91

ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទូចឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ព្រមព្រៀងចំពោះការផ្អាកសង្គ្រាមរយៈពេលបីថ្ងៃនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។

គេហទំព័រព័ត៌មានអាមេរិក Axios បានចេញរបាយការណ៍មួយកាលពីថ្ងៃអង្គារ ដែលគេហទំព័រនេះ បានដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែល និយាយថា លោក Biden បានធ្វើសំណើនេះ នៅពេលមេដឹកនាំទាំងពីរសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃ ចន្ទ។

ការផ្អាកសង្គ្រាមត្រូវបានគេនិយាយថា ត្រូវការដើម្បីអនុញ្ញាតឱ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។

របាយការណ៍បាននិយាយថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសកាតា បាននឹងកំពុងពិភាក្សាលើសំណើមួយទាក់ទងទៅនឹងការដោះលែងចំណាប់ថ្នូរ។ ប្រទេសកាតា កំពុងធ្វើការជាអ្នកសម្របសម្រួលរវាងក្រុមហាម៉ាស់ និងភាគីផ្សេងទៀត។

យោងតាមសំណើនេះបានឲ្យដឹងថា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ថ្នូរពី ១០ ទៅ ១៥ នាក់ ហើយប្រើប្រាស់ការផ្អាកសង្គ្រាមរយៈពេល ៣ ថ្ងៃដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណនៃចំណាប់ថ្នូរទាំងអស់ដែលនៅសល់។ ក្រុមនេះក៏នឹងផ្តល់បញ្ជីឈ្មោះអ្នកដែលត្រូវបានឃុំខ្លួនផងដែរ។ គេហទំព័រ Axios បាននិយាយថា ខ្លួនបានទទួលព័ត៌មាននេះពីមន្ត្រីអាមេរិក។

របាយការណ៍ បានដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែលថា លោក Netanyahu បានប្រាប់លោក Biden ថា លោកមិនជឿជាក់លើបំណងរបស់ក្រុមហាម៉ាសនោះទេ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បាននិយាយថា លោកមិនជឿថាក្រុមហាម៉ាសបានត្រៀមខ្លួនដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងនេះទេ។ លោក Netanyahu ត្រូវបានគេរាយការណ៍ថា បានប្រាប់លោក Biden ថា អ៊ីស្រាអែលអាចបាត់បង់ការគាំទ្រជាអន្តរជាតិដែលខ្លួនមាន សម្រាប់ប្រតិបត្តិការនាពេលបច្ចុប្បន្ន ប្រសិនបើការប្រយុទ្ធត្រូវផ្អាករយៈពេលបីថ្ងៃ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm