បាល់ទាត់៖ បន្ទាប់ពីអេស្ប៉ាញ មានស៊ុយអែតមួយទៀតដែលរងគ្រោះដោយ Covid-19 មុន Euro ២០២០ មកដល់បន្ទាប់ពីកីឡាករពីរនាក់តេស្តវិជ្ជមាន Covid-19 បីថ្ងៃមុន Euro មកដល់។ កីឡាកររបស់ Juventus, Dejan Kulusevski ត្រូវតេស្តវិជ្ជមានភ្លាមៗ បន្ទាប់ពីបានប្រាប់ក្រុមពេទ្យថា ខ្លួនមានអការៈសង្ស័យ។

Kulusevski នឹងបន្តស្នាក់នៅទីក្រុង Stockholm ខណៈកីឡាករក្នុងក្រុមផ្សេងទៀតធ្វើដំណើរទៅទីក្រុង Gothenburg។ ក្រោយមកការចាប់ផ្តើមហ្វឹកហាត់នៅទីក្រុង Gothenburg ខ្សែបំរើ Bologna ម្នាក់ទៀត Mattias Svanverg មិនបានចូលរួមការហ្វឹកហាត់ និងទៅជួបពេទ្យរបស់ក្រុមដើម្បីធ្វើការតេស្តសំណាក ក៏ចេញលទ្ធផលវិជ្ជមានមួយទៀត។ Mattias Svanberg នៅពេលនេះកំពុងនៅដាច់ដោយឡែកម្នាក់ឯងក្នុងបន្ទប់សណ្ឋាគា។
មកដល់ពេលនេះស៊ុយអែតមិនបានកោះហៅកីឡាករផ្សេងទៀត ជំនួសកីឡាករទាំងពីរឡើយ ស្របពេលក្រុមកំពុងពិភាក្សារកដំណើរស្រាយ ខណៈដែល Euro ២០២០ កាន់តែកៀក។ ស៊ុយអែតនឹងចាប់ផ្តើម Euro ២០២០ នៅថ្ងៃទី១៥ ក្នុងពូល E ជួបជាមួយអេស្ប៉ាញ មុនបន្តជួបស្លូវ៉ាគី និងចុងក្រោយជួបប៉ូឡូញ៕
អត្ថបទ៖នាង សុភាវុធ