រុស្ស៊ីដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធអឺរ៉ុប ក្រោយសង្គ្រាមត្រជាក់ដ៏សំខាន់

2023/11/08 08:45:07 pm        134

ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ (០៧ វិច្ឆិកា) បានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាសន្តិសុខដ៏សំខាន់មួយដែលដាក់កម្រិតប្រភេទសំខាន់ៗនៃកងកម្លាំងប្រដាប់អាវុធធម្មតា ដោយបានបន្ទោសសហរដ្ឋអាមេរិក ចំពោះការធ្វើឱ្យខូចសន្តិសុខក្រោយសង្គ្រាមត្រជាក់ជាមួយនឹងការពង្រីកសម្ព័ន្ធភាពយោធារបស់អង្គការណាតូ។

សន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប (CFE) ឆ្នាំ១៩៩០ មួយនេះ ត្រូវបានចុះហត្ថលេខារយៈពេលមួយឆ្នាំបន្ទាប់ពីព្រឹត្តិកាណ៍ដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង និងបានដាក់ដែនកំណត់ដែលអាចផ្ទៀងផ្ទាត់បានលើប្រភេទគ្រឿងយុទ្ធោបករណ៍យោធាធម្មតាដែលអង្គការណាតូ និងសន្ធិសញ្ញាវ៉ាសូវី អាចដាក់ពង្រាយបាន។

សន្ធិសញ្ញានេះត្រូវបានបង្កើតឡើងដើម្បីការពារភាគីណាមួយនៃសង្រ្គាមត្រជាក់ ពីការប្រមូលផ្តុំកងកម្លាំងសម្រាប់ការវាយលុកយ៉ាងឆាប់រហ័សប្រឆាំងនឹងភាគីម្ខាងទៀតនៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែមិនមានប្រជាប្រិយនៅក្នុងទីក្រុង មូស្គូ នោះទេ ព្រោះវាបានធ្វើឱ្យខូចប្រយោជន៍របស់សហភាពសូវៀត នៅក្នុងការប្រើប្រាស់សព្វាវុធធម្មតា។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រុស្ស៊ីបានដកខ្លួនជាផ្លូវការពីសន្ធិសញ្ញានេះនៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយពេលនេះសន្ធិសញ្ញានេះបានក្លាយជា «ប្រវត្តិសាស្ត្រ» សម្រាប់រុស្ស៊ី ហើយ។ បន្ទាប់ពីរុស្ស៊ីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការចាកចេញពីសន្ធិសញ្ញានៅឆ្នាំនេះ អង្គការណាតូ បានថ្កោលទោសការសម្រេចនេះដោយនិយាយថា វាបានធ្វើឱ្យខូចខាតដល់សន្តិសុខរបស់អឺរ៉ុប-អាត្លង់ទិក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm