បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីការរកឃើញប្រជាពលរដ្ឋ ៣៥នាក់ទៀតឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃម្សិលមិញនេះ ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន៦៩នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើពលករខ្មែរ ២៥នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
ចំណែកឯករណីឆ្លងផ្សេងទៀត រដ្ឋបាលខេត្តនេះ បញ្ជាក់ថា ត្រូវបានរកឃើញលើប្រជាពលរដ្ឋចំនួន ១០នាក់ ដែលជាអាជីវករ កម្មករ សិស្ស និងកុមារ ៣នាក់នៅក្នុងក្រុងប៉ោយប៉ែត។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៦៩នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩នៅថ្ងៃនេះ៕
