ឥណ្ឌា ៖ ទិដ្ឋភាពថតដោយយានដ្រូន នៅទីក្រុងញ៉ូវឌេលី បានបង្ហាញពីតំបន់ជាច្រើនគ្របដណ្តប់ទៅដោយផ្សែង អ័ព្ទធ្ងន់ធ្ងរ នៅថ្ងៃពុធទី៨ ខែវិច្ឆិកានេះ។
សន្ទស្សន៍គុណភាពខ្យល់ របស់ស្ថានទូតអាមេរិក បានចាត់ទុកខ្យល់នេះថា «មានគ្រោះថ្នាក់» នៅព្រឹកថ្ងៃពុធនេះ។
វីដេអូពីយានដ្រូន បានបង្ហាញពីអគារ និងផ្លូវថ្នល់គ្របដណ្តប់ដោយអ័ព្ទដែលនាំទៅរកភាពដែលអាចមើលឃើញទាបនៅក្នុងតំបន់ជាច្រើន។
រដ្ឋាភិបាល បានបិទសាលាបឋមសិក្សាក្នុងទីក្រុងញ៉ូវឌេលី និងបិទតំបន់មួយចំនួន ហើយបានអនុវត្តវិធានការបង្ការជាមុនដើម្បីបញ្ឈប់មិនឲ្យយានយន្តធុនធ្ងន់ចូលមកក្នុងទីក្រុង។
ទីក្រុងញ៉ូវឌេលី ទទួលចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងកង្វក់ខ្យល់ខ្លាំងនៅលើពិភពលោកជារៀងរាល់ឆ្នាំ មុនពេលចាប់ផ្តើមរដូវរងារ នៅពេលមានខ្យល់ស្ងប់ និងសីតុណ្ហភាពចុះទាប ដែលពុំអាចនាំមកសារធាតុកង្វក់ខ្យល់ពីប្រភពនានា រួមទាំងយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតសំណល់ដំណាំ នៅចំការក្បែរៗនោះ។

