អុីស្រាអែល ៖ រយៈពេលមួយខែ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអំពាវនាវសុំលទ្ធភាពមនុស្សធម៌ទៅតំបន់ហ្កាហ្សា ខណៈដែលលោក នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) បានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ ម្តងទៀត។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បានកើនលើស ១0.000 នាក់ ដែលមានកុមារ១៦០ស្ថិតក្នុងចំណោមអ្នកស្លាប់នោះ គឺនៅមុនពេលកំណត់រយៈពេលមួយខែ។
អ្នកនាំពាក្យទីភ្នាក់ងារសុខភាពរបស់UN លោក Christian Lindmeier បាននិយាយថា៖« ជារៀងរាល់ថ្ងៃអ្នកគិតថា វាជាថ្ងៃដ៏អាក្រក់បំផុត ហើយថ្ងៃបន្ទាប់ គឺកាន់តែអាក្រក់ថែមទៀត។ «លទ្ធភាពចូលទៅកាន់តំបន់ហ្កាហ្សា គឺជាការចាំបាច់ណាស់។
លោក Lindmeier បានអំពាវនាវសុំឲ្យមាន «ឆន្ទៈនយោបាយយ៉ាងហោចណាស់ផ្តល់ការផ្អាកការវាយប្រហារជាលក្ខណៈមនុស្សធម៌ និងលទ្ធភាពចូល ដើម្បីសម្រាលដល់ទុក្ខលំបាករបស់ប្រជាជនស៊ីវិល ក៏ដូចជាចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា»។

