ព័រទុយហ្គាល់ ៖ នាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់ លោក Antonio Costa បានចុះចេញពីតំណែងភ្លាមៗកាលពីថ្ងៃអង្គារ ប៉ុន្មានម៉ោងបន្ទាប់ពីនាយសេនាធិការរបស់លោកត្រូវបានឃុំខ្លួន ហើយការិយាល័យត្រូវបាននគរបាលឆែកឆេរ។
វាគឺជាផ្នែកនៃ ការស៊ើបអង្កេតអំពើពុករលួយដ៏ទូលំទូលាយក្នុងរដ្ឋបាលអ្នកសង្គមនិយមភាគច្រើនរបស់លោក Costa ដែលត្រូវបានចោទប្រកាន់ ពីការដោះស្រាយអណ្តូងរ៉ែលីចូម និងគម្រោងអ៊ីដ្រូសែនមិនសមស្រប។ រដ្ឋអាជ្ញានិយាយថា លោក Costa គឺជាគោលដៅនៃការស៊ើបអង្កេតដែលជាប់ពាក់ព័ន្ធ។
លោកបានប្រាប់ ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា មនសិការរបស់លោក គឺច្បាស់លាស់ ប៉ុន្តែលោកមិនឈរឈ្មោះជាបេក្ខជនជាលើកទី៤សម្រាប់តំណែងនាយករដ្ឋមន្ត្រីនោះទេ។ ភាពថ្លៃថ្នូរនៃភារកិច្ចរបស់នាយករដ្ឋមន្ត្រី មិនស្របគ្នាជាមួយការសង្ស័យណាមួយអំពី សុចរិតភាព អាកប្បកិរិយាល្អ និងមានបទព្រហ្មទណ្ឌតិច។ នាយសេនាធិការរបស់លោក Costa លោក Vitor Escaria ស្ថិតក្នុងចំណោមមនុស្ស៥នាក់ ដែលត្រូវបាននគរបាលឃុំខ្លួន។
ប្រទេសព័រទុយហ្គាល់ ជាអ្នកផលិតសារធាតុរ៉ែលីចូលធំបំផុតនៅអឺរ៉ុប ហើយការស៊ើបអង្កេតបានដាក់គោលដៅលើទីតាំងសម្បទានរុករកសារធាតុរ៉ែលីចូមចំនួន២កន្លែង នៅប្រទេសព័រទុយហ្គាល់ភាគខាងជើង។ ទីតាំងទាំងពីរ បានប្រឈមការប្រឆាំងខ្លាំងពីសហគមន៍ប្រចាំតំបន់ និងសកម្មជនបរិស្ថាន។

