កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន១,៥លាននាក់នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាតទៅ

2023/11/08 10:42:33 pm        2.9 K

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការទទួលពាក្យចុះឈ្មោះរបស់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥លាននាក់ ដើម្បីសិក្សាជំនាញនានា នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែវិច្ឆិកា គឺបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃកម្មវិធីនេះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ BTV នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះថា កម្មវិធីបណ្តុះបណ្តាលជំនាញនេះ ក្រសួងការងារ បានកំណត់យកមុខជំនាញសម្រាប់ជហានដំបូងចំនួន ​៣៨ មុខជំនាញ នៅក្នុងវិស័យ​អាទិភាពចំនួន ១០ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈក្នុងម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ១ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្តមបន្តថា វិស័យអាទិភាពទាំង១០​ ដែលបានជ្រើសរើស រួមមាន៖ សំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។ ដោយឡែកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ​ត្រូវបានរៀបចំ និង​អនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតា​ឲ្យបានគង់វង្ស និងអភិវឌ្ឍន៍​ឧស្សាហកម្មវប្បធម៌ ​និងច្នៃប្រឌិតថ្មី។

ពាក់ព័ន្ធកម្មវិធីបណ្តុះបណ្តាលនេះដែរ​ ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំឲ្យ​មានការចុះឈ្មោះចូលរៀនតាមរយៈថ្នាលឌីជីថល និងបើកផ្តល់ឲ្យដៃគូនានា​ដែលអាចប្រើថ្នាល​ឌីជីថលនេះ ដើម្បីជួយចុះឈ្មោះជូនអ្នកមានបំណងចង់ចូលរៀន ក្រៅពីការចុះឈ្មោះផ្ទាល់ជាមួយ​គ្រឹះស្ថាននានា​ដែលជាដៃគូសហការផងដែរ។

ពាក់ព័ន្ធ និងលក្ខខណ្ឌឯកឧត្តម បញ្ជាក់ថា ដើម្បីចូលរៀនក្នុងកម្មវិធីនេះបាន ​យុវជនគោលដៅ​ត្រូវតែជាយុវជនមកពីគ្រួសារក្រីក្រ ​និងគ្រួសាររងហានិភ័យ ​(ក្រុមគោលដៅអាទិភាពទី១) , ត្រូវមាន​អាយុចាប់ពី ១៥ឆ្នាំឡើង , ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត និង​មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm