តុលាការកំពូលអាមេរិក មានទំនោរអនុញ្ញាតឲ្យមានការទប់ស្កាត់អាវុធ ដែលបង្កអំពើហិង្សាក្នុងគ្រួសារ

2023/11/08 10:42:37 pm        116

នៅក្នុងករណីដ៏សំខាន់ចុងក្រោយបង្អស់ដើម្បីសាកល្បងឆន្ទៈរបស់ពួកអភិរក្សនិយមភាគច្រើន ក្នុងការបន្ថែមសិទ្ធិកាន់កាប់កាំភ្លើងនោះ ចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៧ ខែវិច្ឆិកា) ហាក់ដូចជាមានទំនោរក្នុងការរក្សាភាពស្របច្បាប់នៃច្បាប់សហព័ន្ធ ដែលចាត់ទុកថា ជាអំពើឧក្រិដ្ឋ សម្រាប់អ្នកនៅក្រោមដីកាហាមឃាត់មិនឲ្យបង្កអំពើហិង្សាក្នុងគ្រួសារ ដែលមានកាំភ្លើងកាន់កាប់។

ចៅក្រមបានស្ដាប់ទឡ្ហីករណ៍ នៅក្នុងបណ្តឹងឧទ្ធរណ៍មួយដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប ក្នុងការលុបចោលច្បាប់ ដែលត្រូវបានតាក់តែងឡើង ដើម្បីការពារជនរងគ្រោះពីការរំលោភបំពានក្នុងគ្រួសារ ដោយលើកឡើងថា វាជាការរំលោភលើការធានានៃវិសោធនកម្មលើកទី២ ជុំវិញសេរីភាព ក្នុងការ «រក្សា និងកាន់កាប់អាវុធ»។

តុលាការបណ្ដឹងឧទ្ធរណ៍ទី៥ ដែលមានមូលដ្ឋាននៅទីក្រុង New Orleans របស់សហរដ្ឋអាមេរិក បានសម្រេចថា វិធានការនេះ បានបរាជ័យក្នុងការធ្វើតេស្តយ៉ាងម៉ត់ចត់ ដែលកំណត់ដោយតុលាការកំពូល នៅក្នុងសេចក្តីសម្រេចឆ្នាំ២០២២ ដែលតម្រូវឲ្យច្បាប់កាន់កាប់កាំភ្លើង «អនុលោមតាមប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រទេសនៃបទប្បញ្ញត្តិអាវុធ» ដើម្បីធ្វើឲ្យរស់ឡើងវិញនូវបញ្ហាប្រឈមនៃវិសោធនកម្មលើកទី២។

ចៅក្រមអភិរក្សមួយចំនួន ដែលមានសំឡេងភាគច្រើន ៦-៣ បានចោទសួរអំពីវិសាលភាពនៃអំណះអំណាងរបស់រដ្ឋបាលថា ក្រោមវិសោធនកម្មលើកទី២ អ្នកដែលមិន «គោរពច្បាប់ និងទទួលខុសត្រូវ» ជាប្រភេទដែលរាប់បញ្ចូលទាំងអ្នករំលោភបំពានក្នុងគ្រួសារផង អាចត្រូវបានរារាំងមិនឲ្យមានកាន់កាប់កាំភ្លើង។

តែទោះជាយ៉ាងណាក៏ដោយ សំណួរមួយចំនួនរបស់ចៅក្រុមទាំងនោះ បានបង្ហាញពីការបើកចំហរ ក្នុងការស្វែងរកច្បាប់ឲ្យស្របទៅនឹងវិសោធនកម្មលើកទី២ ដោយអនុវត្តស្តង់ដារ ដែលនឹងដកហូតអាវុធរបស់អ្នកដែលត្រូវបានចាត់ទុកថា មានគ្រោះថ្នាក់ ជាជាងគ្រាន់តែចោទថា មានការធ្វេសប្រហែស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm