មន្ទីរពេទ្យនៅហ្គាហ្សា កំពុងឆ្ពោះទៅរកស្ថានភាពដ៏គ្រោះថ្នាក់ដោយសារវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល

2023/11/08 11:43:38 pm        52

អង្គភាពជំងឺមហារីកនៅមន្ទីរពេទ្យ Rantisi ស្ថិតក្នុងតំបន់ហ្គាហ្សា អស់ការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្រ្តយ៉ាងឆាប់រហ័ស ធ្វើឲ្យអ្នកជំងឺរាប់សិបនាក់ ស្ថិតក្នុងហានិភ័យ ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមច្រកអាកាសរបស់ខ្លួន ។ នេះបើយោងតាមការអះអាងរបស់ក្រុមគ្រូពេទ្យដែលធ្វើការនៅទីនោះ ។

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា មន្ទីរពេទ្យ Rantisi ទទួលបានការបញ្ជាពីកងទ័ពអ៊ីស្រាអែល ប្រាប់ថាឲ្យជម្លៀសខ្លួនចេញ ដោយលោកនិយាយថា វាបានធ្វើឲ្យជីវិតពលរដ្ឋតំបន់ហ្គាហ្សាដែលរត់ភៀសខ្លួនមកជ្រកកោននៅទីនេះ ស្ថិតក្នុងហានិភ័យខ្ពស់ ។

ក្រុមមន្រ្តីសុខាភិបាល និយាយថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាស ២២៩លើក មកលើមណ្ឌលសុខភាព និងមន្ទីរពេទ្យ ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ។

យោធាអ៊ីស្រាអែល និយាយថា ពួកគេបានរកឃើញបណ្តាញផ្លូវក្រោមដីរបស់ក្រុមហាម៉ាស់ ទីបញ្ជាការ និងជើងទម្របាញ់គ្រាប់រ៉ុក្កែត ស្ថិតនៅក្រោម និងជិតមន្ទីរពេទ្យ នៅភាគខាងជើងតំបន់ហ្គាហ្សា ។

រយៈពេលមួយខែ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស អង្គការសហប្រជាជាតិ បានអំពាវនាវសុំលទ្ធភាពមនុស្សធម៌ទៅតំបន់ហ្កាហ្សា ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ បានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនលើស ១ម៉ឺននាក់ ៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am       
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        21
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm