
ស្រ្តីជនជាតិអ៊ីស្រាអែលម្នាក់ បានដើរកាត់គំនរបាក់បែកផ្ទះរបស់គាត់នៅទីក្រុងភាគកណ្តាល Savion ប្រទេសអ៊ីស្រាអែល ក្រោយរ៉ុក្កែតបាញ់ចេញពីតំបន់ហ្គាហ្សា បានធ្លាក់ចំអគារផ្ទះរបស់គាត់កាលពីយប់ថ្ងៃអង្គារ ។
អ្នកស្រី Mattiបាននិយាយប្រាប់សារព័ត៌មានអ៊ីស្រាអែលថា ប្តីរបស់គាត់ ម្តាយរបស់គាត់ និងខ្លួនគាត់ផ្ទាល់ ទើបតែរត់ទៅពួនក្នុងបន្ទប់សុវត្ថិភាព មុនពេលរ៉ុក្កែតធ្លាក់លើដំបូលផ្ទះរបស់គាត់ ហើយពិដានជាន់ទី១ បានរងការខូចខាតទាំងស្រុង ។
នៅថ្ងៃពុធនេះ សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្រ្ទីប បានឈានចូលថ្ងៃទី ៣៣ហើយ ។
អ៊ីស្រាអែល បានបើកការវាយប្រហារឥតឈប់ឈរតាមច្រកអាកាស និងតាមជើងគោក ដើម្បីពុះហែកជ្រៀកជាពីរ តំបន់មួយជ្រុងតូចនៅតាមតំបន់ឆ្នេរមួយនេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា បានសម្លាប់មនុស្សជាង ១.៤០០នាក់ និងចាប់មនុស្សជាង ២៤០នាក់ ធ្វើជាចំណាប់ខ្មាំង ៕