
រថក្រោះរបស់អ៊ីស្រាអែល និងកងទ័ព ត្រូវបានគេឃើញកំពុងឈរជើងនៅតាមព្រំដែនខាងជើងអ៊ីស្រាអែល ដែលអាចមើលឃើញប្រទេសលីបង់នៅថ្ងៃពុធនេះ។ អ្នកក្រុងខ្លះ ត្រូវបានគជម្លៀសខ្លួនជាមួយជាមួយសហគមន៍ផ្សេងទៀតនៅព្រំដែនខាងជើងអ៊ីស្រាអែលជា ជាទីដែលក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតហេសបូឡា និងកងទ័ពអ៊ីស្រាអែល បានញ់កាំភ្លើងតគ្នារាល់ថ្ងៃ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការវាយប្រហារដ៏បង្ហូរឈាមលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ហើយអ៊ីស្រាអែល បានសងសឹកវិញដោយបានវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើតំបន់ហ្សាហ្សា។
អរិភាពនេះ បានបង្ខំឲ្យអ្នកស្រុកទាំងអ៊ីស្រាអែល ទាំងលីបង់ រត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅក្នុងការស្ថានភាពដ៏តានតឹងបំផុតក្នុងអំពើហឹង្សានៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ តាំងពីសង្រ្គាមឆ្នាំ២០០៦ រវាងក្រុមហេសប៊ូឡានិងអ៊ីស្រាអែល។