តុលាការកំពូលឥណ្ឌា បញ្ជាឲ្យក្រុមអាជ្ញាធរទៅបញ្ឈប់ការដុតកាកសំណល់កសិកម្មនៅតាមរដ្ឋជុំវិញរដ្ឋធានីញូវដែល្លី

2023/11/09 12:58:51 am        433

នៅថ្ងៃអង្គារនេះ តុលាការកំពូលឥណ្ឌា បានបញ្ជាក្រុមអាជ្ញាធរឲ្យនៅតាមរដ្ឋជុំវិញរដ្ឋធានីញូវដែល្លី ទៅបញ្ឈប់ការដុតកាកសំណល់កសិកម្ម រួមទាំងជ្រាំងស្រូវរបស់ក្រុមប្រជាកសិករ ស្របពេលដែលគុណភាពខ្យល់ពីផ្សែងអ័ព្ទដែលហ៊ុព័ទ្ធរដ្ឋធានីមានខ្យល់កខ្វក់បំផុតរបស់ពិភពលោកមួយនេះ ឈានដល់កម្រិតគ្រោះថ្នាក់រយៈពេល ១សប្តាហ៍មកហើយ ។

កម្រិតគុណភាពខ្យល់ធ្លាក់ចុះរាល់ឆ្នាំមុនរដូវរងារ ពេលដែលខ្យល់ត្រជាក់ និងខ្យល់ស្ងប់ទាក់ធូលីពុល កើតចេញពីប្រភពជាច្រើន រួមទាំងរថយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតកាកសំណល់កសិកម្ម ។

តុលាការបានចេញបទបញ្ជាស្រដៀងគ្នាកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដើម្បីកំហិតផលប៉ះពាល់ ស្របពេលដែលក្រុមអាជ្ញាធររដ្ឋ រាយការណ៍អសមត្ថភាពក្នុងការគ្រប់គ្រងការដុតកាកសំណល់កសិកម្ម បើទោះបីជាមានការផាកពិន័យយ៉ាងណាក៏ដោយ ហើយជួនកាលដោយសារតែការបង្កជម្លោះរបស់ក្រុមប្រជាកសិករមកលើក្រុមមន្រ្តី ។

លោក Gopal Rai គឺជារដ្ឋមន្រ្តីក្រសួងបរិស្ថានក្រុងញូវដែល្លី និយាយថា រដ្ឋាភិបាលក្នុងស្រុកនៅទីក្រុងដែល្លី នឹងអនុវត្តន៍បទបញ្ជារបស់តុលាការកំពូល ។

ទីក្រុងដែល្លី បានបញ្ឈប់សំណង់ក្នុងស្រុក បិទសាលាបឋមសិក្សា រហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា ហើយនិងអនុវត្តន៍ការរឹតបន្តឹងលើការប្រើប្រាស់យានជំនិះនៅសប្តាហ៍ក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងខ្យល់កខ្វក់ ប៉ុន្តែពួកគេចង់ឲ្យរដ្ឋជិតខាង គ្រប់គ្រងការដុតកាកសំណល់កសិកម្មផងដែរ ៕

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        220
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm