អុីស្រាអែល ៖ នៅថ្ងៃពុធនេះ ក្រុមហាម៉ាស់ បានបញ្ចេញវីដេអូ ដែលពួកគេនិយាយថា ក្រុមជីវពលរបស់ពួកគេ បានបាញ់ប្រហារទៅលើរថយន្តអ៊ីស្រាអែល នៅទីក្រុង Beit Lahiya ស្ថិតក្នុងតំបន់ហ្គាហ្សា ។
វីដេអូដែលថតបានពីកាមេរ៉ាពាក់ជាប់នឹងដងខ្លួន ឃើញក្រុមជីវពលជាច្រើននាក់ ពួនសម្ងំក្នុងអគារ និងបានបាញ់សំដៅលើរថយន្តយោធាអ៊ីស្រាអែល ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយលើទីតាំង ឬកាលបរិច្ឆេតដែលវីដេអូមួយនេះ ថតបាន ។
ខណៈពេលនោះដែរ រថក្រោះរបស់អ៊ីស្រាអែល កំពុងតែរុលកាន់តែជ្រៅ ឆ្លងកាត់តំបន់ភាគខាងជើងហ្គាហ្សា ៕

