
សភាអ៊ីស្រាអែល បានចូលរួមរំលែកទុក្ខនៅថ្ងៃពុធនេះដល់មនុស្សជាង២៤០នាក់ ដែលគេជឿថាត្រូបាន ជាប់ជាចំណាប់ថ្នូររបស់ក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា តាំងពីថ្ងៃទី៧តុលានោះ ដោយបានដាក់តាំងរូបថត របស់ពួកគេនៅលើកៅអីទំនេជាច្រើនដែលបម្រុងទុកសម្រាប់ភ្ញៀវដែលអញ្ជើញមកទស្សនកិច្ចសភា (Knesset)។
ប្រធានសភា (Knesset) លោកអឹមខេ អាមៀរអូហាណា (MK Amir Ohana) បាននិយាយថា សភាកំពុងបួងសួងឲ្យចំណាប់ថ្នូរទាំងអស់វិលត្រឡប់មកវិញ ដោយសុវត្ថិភាព ក្នុងនោះរួមមាន ទារក និងកុមារជាង៣០នាក់ផងដែរ។
នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា នឹងមិនមានបទឈប់បាញ់ទេ នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កហ្សា ដែលមិនបានដោះលែងចំណាប់ថ្នូរមកវិញនោះ។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា ស្រ្ទីប បានបើកការវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ដែលក្រុមខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់មនុស្សប្រមាណជា២៤០នាក់ ជាចំណាប់ថ្នូរ។
យោងតាមក្រុមមន្រ្ដីតំបន់ហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង១ម៉ឺននាក់៕