សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងរៀបចំពិធីសំពះព្រះខែ និងអកអំបុក បណ្តែតប្រទីប

2023/11/09 05:11:28 pm        1.4 K

ជារៀងរាល់ឆ្នាំ នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ និស្សិត មហាវិទ្យាល័យទាំង៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តែងតែ​ចូលរួម​រៀបចំ​ពិធី​ស្រដៀង​គ្នានឹង “ពិធីសំពះព្រះខែ អកអំបុក និងបណ្តែតប្រទីប” ដែល​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ ក្បែរព្រះបរមរាជវាំង។

ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងប្រាប់ BTV ព័ត៌មាននាថ្ងៃនេះ ថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គ្រោងរៀបចំពិធីនៅថ្ងៃកណ្តាល មាន​ន័យថាថ្ងៃទី២ ដើម្បីរៀបចំពិធីសំពះព្រះខែ អកអំបុក និងបណ្តែតប្រទីប ទន្ទឹមនឹង​នេះ​យើង​ក៏​មា​​នការសម្តែងរបាំទស្សនីយភាព របាំបុរាណ ដើម្បីបម្រើ​ដល់​ទស្សនិកជន​ដែល​អញ្ជើញ​មក​ចូល​រួម​ពិធី​បុណ្យអុំទូក សំពះព្រះខែ អកអំបុក និងបណ្តែតប្រទីប។ មុនសម័យកូវីដ-១៩ ថ្នាក់ដឹកនាំ និសិ្សត​សាកលវិទ្យាល័យតែងតែរៀបចំជារៀងរាល់ឆ្នាំ នៅមុនឆ្នាំ២០១៩ ប៉ុន្តែដោយ​សារ​មាន​ការ​រាត​ត្បាត​ដោយវីរុសកូវីដ-១៩ យើងក៏បានផ្អាក។ ឥឡូវនេះជាឱកាសល្អ ដែលប្រទេសកម្ពុជា បាន​បើក​ឡើង​វិញ ហើយស្របពេលដែលរាជរដ្ឋាភិបាលចាប់ផ្តើមបើកឲ្យមានព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ក៏ជាផ្នែក​មួយ​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​សិល្បៈ​វប្បធម៌ ជាពិសេសប្រពៃណីទំនៀមទំលាប់របស់ជាតិយើង ក្នុងពិធីបុណ្យអុំទូក។ ដូច្នេះ​ដើម្បី​ឲ្យ​សិស្ស និសិ្សត បានចូលរួមរៀបចំដោយផ្ទាល់ ទៅតាមទំនៀមទំលាប់ ដោយសារ​យើង​មាន​មន្ត្រី​​លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលមានជំនាញខាងហ្នឹងស្រាប់។ ក្នុងនាម​យើង​ជា​សាកលវិទ្យាល័យ​ជំនាញលើផ្នែកសិល្បៈវប្បធម៌រៀបចំ ហើយក៏​ដើម្បី​ចូលរួម​អបអរ​សាទរ​ព្រឹតិ្តការណ៍​ឲ្យ​កាន់តែអធឹកអធមថែមទៀត។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដំបូង​មាន​ឈ្មោះ​ជា​សាលា​ភូមិន្ទ​សិល្បៈ ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៧ ហើយបាន​ក្លាយ​ទៅ​ជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​​សិល្បៈ នៅឆ្នាំ ១៩៦៥។ ដែលមានជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុប​តែង​លំអ វិចិត្រកម្ម និងចំលាក់។

ក្នុងរបប​កម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ សាកលវិទ្យាល័យ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​បង្ខំ​អោយបិទទ្វារលែងដំណើរការ។ ប៉ុន្តែនៅឆ្នាំ១៩៨០ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បានបើកទ្វារឡើងវិញដោយមានបង្រៀនមុខវិជ្ជា សិល្បៈសូន្យរូប សៀក របាំ ភ្លេង និង​ល្ខោន​។ បច្ចុប្បន្ននិសិ្សតទាំង៥មហាវិទ្យាល័យ រួមមានមហាវិទ្យាល័យបុរាណវិទ្យា, មហា​វិទ្យាល័យ​វិចិត្រសិល្បៈសូនរូប, មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា, មហាវិទ្យាល័យ​តូរ្យ​តន្ត្រី​ និងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត ដែលកំពុង​សិក្សា​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ មានចំនួន២៧០០នាក់ នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ ដោយមិនទាន់គិតឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ហើយសាកលវិទ្យាល័យក៏កំពុងរងចាំសិស្សដែលបានប្រឡងបញ្ចប់ថ្នាក់ទី១២ ថ្មីៗនេះ ដើម្បីដាក់ពាក្យចូលសិក្សា យើងនឹងមានចំនួននិសិ្សតកើនឡើងបន្ថែមទៀត។ ថ្មីៗនេះ​យើង​ក៏​មាន​និសិ្សតបានប្រឡងចេញចំនួន៤៧០នាក់ (បញ្ចប់បរិញ្ញាបត្រ) ទាំង៥មហាវិទ្យាល័យ​៕​ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm