ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយកាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ថា ទឹកជំនន់ដ៏អាក្រក់បំផុតដែលបានវាយប្រហារប្រទេសសូម៉ាលី ក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ បានសម្លាប់មនុស្ស ២៩នាក់ និងបង្ខំឱ្យមនុស្សជាង ៣សែននាក់ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំងបានជន់លិចទីក្រុងនានានៅទូទាំងអាហ្វ្រិកខាងកើត។

ក្រុមអាជ្ញាធរបានព្យាយាមជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ ដែលជាប់គាំងដោយសារទឹកជំនន់ដែលកើតឡើងដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងតំបន់ក្នុងរយៈពេល ៤០ឆ្នាំ។
លោក ហាសាន អ៊ីសេ (Hassan Isse) នាយកគ្រប់គ្រងនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសូម៉ាលី (SOMDA) បាននិយាយថា ចំនួនអ្នកស្លាប់ និងចំនួនអ្នកផ្លាស់ទីលំនៅទំនងជាកើនឡើងបន្ថែមទៀត ពីព្រោះមនុស្សជាច្រើនបានជាប់ខ្លួននៅក្នុងទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ។

អ្នកវិភាគអាកាសធាតុម្នាក់ឈ្មោះ ណាហ្សាណាញ ម៉ូស៊ីរី (Nazanine Moshiri) នៅទីភ្នាក់ងារវិបត្តិអន្តរជាតិ បាននិយាយថា ទឹកជំនន់ដ៏មហន្តរាយក្នុងតំបន់នេះ គឺបណ្តាលមកពីឥទ្ធិពលរួមគ្នានៃបាតុភូតអាកាសធាតុពីរគឺបាតុភូត អ៊ែល នីញ៉ូ និងបាតុភូត ឌីប៉ូល នៃមហាសមុទ្រឥណ្ឌា៕