ជនអន្តោប្រវេសន៍រាប់រយនាក់ បានបិទផ្លូវធំមួយកន្លែង នៅក្នុងទីក្រុង Chiapas ដោយទាមទារឲ្យមានការអនុញ្ញាតឆ្លងកាត់ដោយសេរីតាមប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ។
នៅពេលព្រឹក ក្បួនដំណើរមួយមានមនុស្សរាប់រយនាក់ បានចាកចេញពីទីក្រុង Huixtla ប៉ុន្តែនៅពេលទៅដល់ចំណុចត្រួតពិនិត្យគយតំបន់ Cerro Gordo ពួកគេបានសម្រេចបិទផ្លូវធំមួយកន្លែងដើម្បីទាមទារឲ្យ អាជ្ញាធរអន្តោប្រវេសន៍ ផ្តល់ការអនុញ្ញាតដល់ពួកគេសម្រាប់ការឆ្លងកាត់ដោយសេរីតាមប្រទេសម៉ិកស៊ិក។

ជនអន្តោប្រវេសន៍ បានអង្គុយនៅលើផ្លូវក្នុងការតវ៉ា និងបានស្រែកពាក្យផ្សេងៗទាមទារការរៀបចំឯកសារដែលនឹងអនុញ្ញាតឲ្យពួកគេបានទៅដល់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។
ជនអន្តោប្រវេសន៍មួយចំនួន បានអះអាងថា ប្រទេសម៉ិកស៊ិក បាននិរទេសជនអន្តោប្រវេសន៍ផ្សេងទៀត ឬបញ្ជូនពួកគេត្រឡប់ទៅព្រំដែនភាគខាងត្បូងវិញ។

យោងតាមសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ជនអន្តោប្រវេសន៍ភាគច្រើន កំពុងភៀសខ្លួនចេញពី ភាពក្រីក្រ និងអស្ថិរភាពនយោបាយ នៅក្នុងប្រទេសកំណើតរបស់ពួកគេ។
នៅឆ្នាំនេះចំនួនប្រជាជនខ្ពស់បំផុត បានឆ្លងកាត់តំបន់ Darien Gap ភ្ជាប់ប្រទេសប៉ាណាម៉ា និងប្រទេសកូឡំប៊ី។