អ្នកជំនាញចិន និងក្រុមអ្នកវិភាគស្ថានការណ៍នៅមជ្ឈិមបូព៌ាផ្សេងទៀត បានសង្កត់ធ្ងន់នូវការជំរុញជាចាំបាច់សម្រាប់បទឈប់បាញ់ភ្លាមៗ ក្នុងតំបន់ហ្កាហ្សា ខណៈចំនួនអ្នកស្លាប់កើនឡើង ក្រោយការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងក្លារយៈពេលមួយខែ ក្នុងជម្លោះរវាងអ៊ីស្រាអែល ប៉ាឡេស្ទីន ។

លោក លីសាវ សៀន(Li Shaoxian)ប្រធានបណ្ឌិតសភាចិននៃការស្រាវជ្រាវភាសាអារ៉ាប់នៅសាកលវិទ្យាល័យ នីងសៀ(Ningxia) បានអំពាវនាវឱ្យមានបទឈប់បាញ់ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានប្រឆាំងនឹងវិធានការអនុវត្តបទឈប់បាញ់។

លោក លី និយាយថា ចំណុចអាទិភាពគឺ ត្រូវមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ត្រូវមានបទឈប់បាញ់ភ្លាមៗ ។
ប៉ុន្តែសហរដ្ឋអាមេរិក ជាអ្នកជំទាស់ មិនឲ្យមានបទឈប់បាញ់។ ដូច្នេះលោកគិតថាអ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺរួមគ្នាដើម្បីដាក់សម្ពាធយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏កំពុងវិវឌ្ឍក្រោមសម្ពាធយ៉ាងសំខាន់ទាំងក្នុងតំបន់និងអន្តរជាតិផងដែរ។
ដូច្នេះតាមការយល់ឃើញរបស់លោក លោកគិតថា ចិន ទួរគី រដ្ឋអារ៉ាប់ រុស្ស៊ី និងប្រទេសជាច្រើនទៀត គួរតែប្រឹងប្រែងរួមគ្នាដើម្បីសម្របសម្រួល៕