មនុស្សរាប់ម៉ឺននាក់ រងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ

2023/11/09 06:10:15 pm        254

ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ បានបណ្ដាលឲ្យមនុស្សរាប់រយនាក់ជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្ដោះអាសន្ននៅក្នុងទីក្រុង អាយ៉ូឡាស (Ayolas) ភាគខាងត្បូងប្រទេសប៉ារ៉ាហ្គាយ ដោយអ្នកស្រុកកំពុងទប់ទល់នឹងទឹកជំនន់បន្ថែមទៀតនៅតាមដងផ្លូវ។

យ៉ាងហោចណាស់សង្កាត់ចំនួន៥ នៅក្នុងទីក្រុង ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីរដ្ឋធានី អាសង់ស្យុង មួយនេះត្រូវបានជន់លិច បន្ទាប់ពីព្យុះកាលពីសប្តាហ៍មុនបានបណ្តាលឱ្យទន្លេ ប៉ារ៉ាណា បាក់ច្រាំងបង្កជាទឹកជំនន់។

យោងតាមការប៉ាន់ស្មានរបស់ក្រសួងសង្គ្រោះបន្ទាន់ជាតិ បានឲ្យដឹងថា ប្រជាជនប្រមាណ ៣៥.០០០នាក់ នៅទូទាំងប្រទេសបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់នេះ ខណៈក្រុមអាជ្ញាធរក្នុងតំបន់នៅទីក្រុង អាយ៉ូឡាស ជិតព្រំដែនជាមួយប្រទេសអាហ្សង់ទីន បាននិយាយថា មនុស្សប្រហែល ៣.៧០០នាក់ ត្រូវបានផ្លាស់ទីលំនៅ។ អ្នកស្រុកខ្លះធ្វើដំណើរតាមទូកតូចៗតាមដងផ្លូវដែលនៅតែលិចទឹកក្នុងក្រុងកាលពីថ្ងៃពុធ (0៨ វិច្ឆិកា)។

ក្រុមអ្នកជំនាញអាកាសធាតុព្យាករណ៍ថា ខ្យល់ព្យុះបន្ថែមទៀតនឹងបន្តនៅចុងសប្តាហ៍នេះ ដោយសារឥទ្ធិពលអាកាសធាតុ អ៊ែល នីញ៉ូ ដែលបណ្តាលមកពីការឡើងកម្ដៅនៃមហាសមុទ្រប៉ាស៊ីហ្វិក និងជំរុញឱ្យមានព្រឹត្តិការណ៍អាកាសធាតុដ៏ធ្ងន់ធ្ងរនៅទូទាំងទ្វីបអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm