រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó បាននិយាយកាលពីថ្ងៃទី8 ខែវិច្ឆិកាថា អ៊ុយក្រែន ចូលរួមជាមួយសហភាពអឺរ៉ុបនឹង «នាំសង្រ្គាមចូលទៅក្នុងសហភាពអឺរ៉ុប» នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មានPortfolio។

លោក Szijjártó បានថ្លែងថា៖«គ្មាននរណាម្នាក់ អាចចង់បានសង្គ្រាម ចូលមកសហភាពអឺរ៉ុបទេ ដោយបង្ហាញថា អ៊ុយក្រែនអាចទទួលយកបាន បន្ទាប់ពីសន្តិភាព ត្រូវបានសម្រេច នៅក្នុងប្រទេសនេះ។
លោក Szijjártó ក៏ជឿជាក់ថា អ៊ុយក្រែន មិនបានបំពេញលក្ខខណ្ឌទាំងអស់ ដែលបានកំណត់សម្រាប់សមាជិកភាពសហភាពអឺរ៉ុបនោះទេ។ លោកបានគូសបញ្ជាក់ជាពិសេសពីបញ្ហាសិទ្ធិជនជាតិភាគតិចថា ជាបញ្ហា«យ៉ាងខ្លាំងក្លា»។

ខណៈពេលដែលប្រទេសហុងគ្រី ពិចារណាអំពីជំហានឆ្ពោះទៅរកការចាប់ផ្តើមការចរចាសមាជិកភាពសម្រាប់អ៊ុយក្រែនឲ្យទាន់ពេលវេលា វាបានទទូចឲ្យមានការពិភាក្សាបន្ថែមទៀត។
រដ្ឋមន្ត្រីហុងគ្រីរូបនេះ ក៏បានចោទប្រកាន់ដែរថា ដោយសារតែសង្គ្រាមដែលកំពុងកើតឡើងនោះ គឺគ្មានសេរីភាពសារព័ត៌មាន គ្មានសេរីភាពក្នុងការបញ្ចេញមតិ គ្មានការបោះឆ្នោត នៅអ៊ុយក្រែនទេ។-