កណ្ដុរ​ហិត​មីន​ ដែល​ទទួលបាន​មេដាយមាស​ពី​អង់គ្លេស ​ត្រូវបាន​ដាក់ឱ្យ​ចូល​និ​វត្ដ​

2021/06/09 04:41:11 pm        445

សៀមរាប៖ កណ្ដុរ​ហិត​មីន​កម្ពុជា មាន​ឈ្មោះថា ម៉ា​ហ្កា​វ៉ា (Magawa) ដែល​ជា​កណ្ដុរ របស់​កម្ពុជា ដែល​ទទួល បាន​មេដាយមាស​ពី​អង់គ្លេស ត្រូវបាន​ដាក់ឱ្យចូល​និវត្ត​នៅ​ខែមិថុនា​នេះ ក្រោយ​បម្រើ​ការងារ​រុករក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម អស់​រយៈពេល​៥​ឆ្នាំ​កន្លងទៅ​។ នេះ​បើ​តាម​ការឱ្យ​ដឹង​របស់​មជ្ឈមណ្ឌល អា​ប៉ូ​ប៉ូ ដែលជា​កន្លែង​ហ្វឹកហ្វឺន​កណ្ដុរ​នៅ​កម្ពុជា នៅក្នុង​សៀមរាប​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​អា​ប៉ូ​ប៉ូ (APOPO) ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៧ ខែមិថុនា​នេះ បានឱ្យដឹងថា ម៉ា​កា​វ៉ា គឺជា​សត្វ​កណ្ដុរ​យក្ស​អាហ្វ្រិក​មួយ​ក្បាល ដែល​បាន​កើត​នៅ​តង់​ហ្សា​នី ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដែល​មកដល់ពេលនេះ មាន​អាយុ​៧​ឆ្នាំ​ហើយ​។

បន្ទាប់មកវា​បាន​ផ្លាស់​មក​រស់នៅ​ខេត្តសៀមរាប ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ ជា​កន្លែង​ដែល​វា​ចាប់ផ្តើម​អាជីព​ជោគជ័យ ដោយ​ធ្វើការ​ជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​)​។ រហូតមកដល់​បច្ចុប្បន្ន​នេះ វា​បាន​រក​ឃើញ​គ្រាប់ មីន​ចំនួន ​៧១​គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​ទៀត ដែល​បាន​ធ្វើ​វា​ក្លាយជា​វីរ​កណ្ដុរ​ជោគជ័យ បំផុត​របស់​មជ្ឈមណ្ឌល​APOPO​។ ម៉ា​ហ្គា​វ៉ា បាន​ជួយ​បោសសម្អាត​ផ្ទៃដី​ជាង​២២​ម៉ឺន​៥​ពាន់ ម៉ែត្រក្រឡា សម្រាប់​សហគមន៍​មូលដ្ឋាន​រស់នៅ​។​

​សេចក្ដីប្រកាស​ព័ត៌មាន បាន​បញ្ជាក់​ថា កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ ម៉ា​ហ្កា​វ៉ា បានទទួល​មេដាយ មាស​ការងារ​ពី​អង្គការ​សប្បុរសធម៌​សត្វព្រៃ នៃ​ប្រទេស​អង់គ្លេស (PDSA)​។​

​ឯកឧត្ដម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល សកម្មភាព កម្ចាត់​មីន​កម្ពុជា បាន​បញ្ជាក់​ថា កណ្ដុរ​ម៉ា​ហ្គា​វ៉ា ត្រូវបាន​ដាក់ឱ្យចូល​និវត្ត ដោយសារតែ​វ័យចាស់ និង​សុខ​ភាព ហើយនឹង​ត្រូវ​រក្សាទុក​នៅក្នុង​មណ្ឌល​ដោះមីន​នា​ខេត្តសៀមរាប ដែល​អាច ចូលរួម​ជួយ​ហ្វឹកហ្វឺន កណ្ដុរ​ដទៃទៀត ព្រោះ​ម៉ា​ហ្កា​វ៉ា មានបទពិសោធន៍​ច្រើន​។​

​ឯកឧត្ដម បាន​បញ្ជាក់ថា ក្រោយ​ការចូល​និវត្ត​របស់​ម៉ា​ហ្កា​វ៉ា ស៊ីម៉ាក់ នឹង​បង្កើត​ក្រុម​ដោះមីន​ថ្មី បន្ថែមទៀត ដែលមាន​កណ្តុរ​ចំនួន​២០​ក្បាល ដែល​ទើប​ប្រឡង​ជាប់​។​

​ឯកឧត្ដម បាន​បន្ដថា ម៉ា​ហ្គា​វ៉ា បាន​ចូលរួម​ក្នុងការ​ព​ន្លឿ​ន​ល្បឿន នៃ​ការ​បោសសម្អាត​មីន បង្កើន ប្រសិទ្ធភាព នៃ​កិច្ចប្រតិបត្តិការ​ឱ្យ​កាន់តែ​ប្រសើរ​។​

​បើតាម​ឯកឧត្ដម ហេង រតនា បច្ចុប្បន្ន កម្ពុជា មាន​កណ្តុរ​ដោះមីន​កំពុង​បំពេញ​ប្រតិបត្តិការ និង​កំ ពុង​ហ្វឹកហ្វឺន ចំនួន​៤០​ក្បាល ហើយ​កណ្តុរ​ដែល​បាន​ងាប់ និង​ចូល​និវត្ត​ជា​បន្តបន្ទាប់ មាន​ចំនួន​១៦​ក្បាល ខណៈ​ផ្ទៃដី ដែល​នៅ​សេសសល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាន​ជាង​៨០០​គីឡូម៉ែត្រ​ក្រឡា​៕ ​អត្ថបទ​៖ ឈិ​ត សា​វី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm