ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមជ្ឈមណ្ឌលការងារចល័ត ដើម្បីផ្សព្វផ្សាយពីឱកាសការងារដល់មូលដ្ឋាន

2023/11/09 07:30:16 pm        665

ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱកាសការងារដ៏សម្បូរបែបដល់មូលដ្ឋាន ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បង្កើតមជ្ឈមណ្ឌលការងារចល័តមួយ ក្នុងនោះសិស្សនិស្សិត និង​សាធារណ​ជន​បាន​អបអរ​សាទរ និង​បាន​លើកឡើងថា​ការផ្សព្វផ្សាយ​ឱកាស​ការងារ​ដល់​មូល​ដ្ឋាន​នេះ​គឺ​មាន​ភាពងាយស្រួល ឆាប់រហ័ស និងទទួលបាន​ការ​ប្រឹក្សា​យោបល់​ពី​ការ​ស្វែង​រក​ការងារ​ធ្វើ​ដោយ​ផ្ទាល់។

ក្រៅពីការរៀបចំវេទិកាការងារ និង ពិព័រណ៍ការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម តាមរយៈមធ្យោបាយជាច្រើន ដូចជាតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក និងបណ្តាញ​សង្គម​ផ្សេងៗ ក្នុងនោះក៏មាន​ការ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​មូលដ្ឋាន​ផ្ទាល់​ តាមរយៈ​រថយន្ត​ចល័ត​ផង​ដែរ​។

រថយន្តចល័តរបស់ NEA បានចេញដំណើរជារៀងរាល់ថ្ងៃទៅតាមទីតាំងមូលដ្ឋាននានា​ដោយ​សហការ​ជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជា( ស.ស.យ.ក.) ដើម្បីចុះទៅផ្សព្វផ្សាយ​ព័ត៌មាន​ពី​ឱកាស​ការងារ​ក្នុង​ស្រុក​យ៉ាង​សម្បូរបែប និង​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ​។

និស្សិតមួយរូប ឈ្មោះ អ៊ុត ជីណា ជានិស្សិតឆ្នាំទី ១ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត យល់​ឃើញ​ថា​ការ​ចុះផ្សព្វផ្សាយផ្ទាល់ពីNEA មានភាពងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ទីផ្សារ​ការងារ​ព្រោះ ​NEA បាននាំមកនូវដំណឹងឱកាសការងារក្រុមហ៊ុនផ្សេងៗ ដែលនិស្សិត​រូប​មិន​ដឹង​ព្រម​ទាំង​ទទួល​បាន​បទពិសោធន៍ក្នុងការរៀបចំប្រវត្តិរូបសង្ខេបCV និងការត្រៀម​ខ្លួន​ចាប់​យក​ឱកាស​ការងារ​នា​ពេលអនាគត។

និស្សិតរូបនេះនិយាយថា « ខ្ញុំសប្បាយរីករាយ និងអរគុណដល់ក្រុមការងារ NEA ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយផ្ទាល់នៅសាលា ធ្វើឲ្យពួកខ្ញុំជានិស្សិតទទួលព័ត៌មានទីផ្សារការងារ និង​របៀប​ត្រៀម​ខ្លួន ដើម្បីទទួលបានការងារ»។

ចំណែកឯនិស្សិតម្នាក់ទៀតឈ្មោះ ផាន់ សុខសីរ៉ានុត ជានិស្សិតឆ្នាំទី១ ជំនាញផ្នែកធនាគារ និង​ហិរញ្ញវត្ថុ នៃ​វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តក៏បានលើកឡើងផងដែរ កន្លងមក​និស្សិត​រូប​នេះ​ស្រាវ​ជ្រាវ​ព័ត៌មាន​ទីផ្សារការងារតាមរយៈផេក បណ្តាញសង្គមផ្សេងៗ តែនៅ​ពេល​NEA មក​ដល់​ផ្ទាល់​គឺ​ជា​ឱកាស​មួយបានជួបផ្ទាល់ពីការប្រឹក្សាយោបល់ស្វែងរកការងារធ្វើផងដែរ។

សម្រាប់ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហ៊េល រចនា រស់នៅក្នុងភូមិត្រពាំងថ្លឹង២សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍​សែនជ័យ បាននិយាយថា ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារពីNEA ដោយផ្ទាល់ គឺបាន​ដឹងភ្លាមៗពីទីផ្សារការងារដែលក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិក ហើយអ្នកស្រី​នឹង​ប​ន្ត​ផ្សព្វ​ផ្សាយ​ដល់​បងប្អូន និងក្រុមគ្រួសារបន្តដែលកំពុងស្វែងរកការងារធ្វើ។

យោងតាម NEA បានឲ្យដឹងថា មជ្ឈមណ្ឌលការងារចល័ត បង្កើត​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​លើក​កម្ពស់ និង ផ្សព្វផ្សាយសេវាការងារបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ ( NEA) ដល់ជន​គោល​ដៅ​រួមមាន យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

មជ្ឈមណ្ឌលការងារចល័តមានផ្តល់សេវាចុះឈ្មោះអ្នកស្វែងរកការងារដល់មូលដ្ឋាន ផ្តល់​សេវា​ប្រឹក្សា​យោបល់​ការងារ និង អាជីព និងបណ្ណាល័យការងារ ផ្តល់ព័ត៌មានអប់រំ បណ្តុះបណ្តាល​ជំនាញ និងវិជ្ជាជីវៈដែលទីផ្សារការងារកំពុងមានតម្រូវការ និងទទួល​បាន​ការ​ស្វែង​រក​ការងារ​កាន់​តែ​ងាយ​ស្រួល និងឆាប់រហ័សជាមួយមជ្ឈមណ្ឌលការងារចល័តរបស់NEAផងដែរ។

ទន្ទឹមនឹងនេះក្រសួងបានបន្តយកចិត្តទុកដាក់ក្នុងការងារពង្រឹងយន្តការផ្តល់សេវាមុខរបរ និង​ការងារ​ឲ្យ​កាន់តែមានវិសាលភាពគ្រប់ដណ្តប់ទូលំទូលាយ និង ខិតជិតអ្នកប្រើប្រាស់​សេវា​ប្រកប​ដោយ​មាន​ប្រសិទ្ធភាព តាមរយៈមជ្ឈមណ្ឌលការងាររាជធានី ខេត្ត មជ្ឈមណ្ឌលការងារចល័ត គេហ​ទំព័រ កម្មវិធីលើទូរស័ព្ទ និងបណ្តាញទំនាក់ទំនងសង្គម ព្រមទាំងវេទិកាការងារ។

យោងតាមរបាយការណ៍របស់ក្រសួងការងារបានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ក្រសួង​សម្រេច​បានចុះឈ្មោះអ្នកស្វែងរកការងារចំនួន ១១,១៧២នាក់ ហើយមានអ្នក​ទទួល​បាន​ការងារ​ធ្វើ​ចំនួន ១,៤៧២ នាក់ និងមានអ្នកស្វែង​រកការងារ​ធ្វើ​ទទួល​បាន​សេវា​ប្រឹក្សា​យោបល់​អាជីព​ការងារ និងវិជ្ជាជីវៈ ១៣,៣២០ នាក់។ បន្ថែមលើសនេះ NEA ក៏មានការរៀប​ចំ​ពិព័រណ៍​ការងារ​ចល័ត​ បានចំនួន ៥៦ដង មានអ្នកចូលរួមសរុបចំនួន ១៦,៧០០នាក់ និងបានរៀប​ចំវេ​ទិកា​ការងារ​​បាន​ចំនួន ២៨ដងដែលមានចូលរួមសរុបចំនួន ៨,០៤៩នាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm