ពូជស្រូវ​ជាង​ ១​ពាន់​តោន​ នឹង​ត្រូវ​ប្រើ​សម្រាប់​ដាំ​ស្តារឡើងវិញ ​នៅ​ខេត្តបាត់ដំបង ​និង​បន្ទាយមានជ័យ

2021/04/27 02:59:58 am        27

បាត់ដំបង ​៖ បន្ទាប់ពី​ធ្វើការ​វាយតម្លៃ​ជាក់​ស្តែង​ទៅលើ​ដំណាំ​រង​ការខូចខាត​ ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្តបាត់ដំបង ​និង​ខេត្ត​បន្ទាយ​ជ័យ ​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត បានឱ្យដឹងថា ​តម្រូវការ​ពូជស្រូវ​ជាង ​១​ពាន់​តោន ​ដើម្បី​ជួយ​ដល់​ប្រជាកសិករ ​ដាំ​ស្តារ​ឡើងវិញ ក្រោយ​គ្រោះ​ទឹកជំនន់​ស្រក​ទៅវិញ​។


លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង ​នៅ​ព្រឹក​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០២០​នេះ បាន​ប្រាប់​ឱ្យដឹងថា យោង​តាម​ស្ថានភាព​ជាក់ស្តែង ​បន្ទាប់ពី​ខេត្ត​ទទួល​ជួប​គ្រោះទឹកជំនន់​ ខេត្តបាត់ដំបង ​នឹងមាន​តម្រូវការ​ពូជស្រូវ​រហូតដល់ ​១​ពាន់​តោន ​ដោយសារ​មកទល់​ថ្ងៃនេះ​ តំបន់​មួយ​ចំនួន​ផ្ទៃដី​ខូចខាត​មាន​ប្រមាណ ២​ម៉ឺន ៤​ពាន់​ហិកតា​។ ខេត្តបាត់ដំបង​​ មាន​ផ្ទៃដី​ដំណាំ​ស្រូវ​ទំហំ សរុប​ជាង ២១​ម៉ឺន​ហិកតា ​ក្នុងនោះ​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​រដូវវស្សា​សរុប​សម្រេច​បាន​ជាង ​៨​ម៉ឺន ៤​ពាន់​ហិកតា​ ស្មើនឹង​ជាង ២១​ភាគរយ ​មានដូចជា ស្រូវស្រាល​ សរុប​ជិត ៧​ម៉ឺន​ហិកតា​, ស្រូវ​កណ្តាល​សរុប​ជាង​៤​ម៉ឺន​ហិកតា​, ស្រូវធ្ងន់​ជាង ​៨​ម៉ឺន​ហិកតា ​និង​ស្រូវ​ឡើង​ទឹក​សរុប​ជិត ​២​ម៉ឺន​ហិកតា​។

ដោយឡែក លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ​បានឱ្យដឹង​ដែរ​ថា ​សម្រាប​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ខេត្ត សរុប​ចំនួន​ជាង ​២៣​ម៉ឺន ៥​ពាន់​ហិកតា ​ក្នុងនោះ ​ដំណាំ​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​មាន​ចំនួន​ជាង ​១​ម៉ឺន ៥​ពាន់​ហិកតា​។

កាលពី​សប្តាហ៍​មុន ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​បញ្ជាក់ថា ​បច្ចុប្បន្ន​ខេត្ត ដែល​រង​ផល​ប៉ះពាល់​ដំណាំ​ស្រូវ​ខ្លាំង​ជាងគេ​ គឺ​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ​។ លោក​ ​បាន​ឱ្យដឹងទៀតថា ជា​រៀងរាល់ឆ្នាំ ​រាជរដ្ឋាភិបាល បាន​ត្រៀម​គ្រាប់​ពូជស្រូវ​ប្រហែល ​២​ពាន់​តោន ​សម្រាប់​ផ្ដល់ជូន​ដល់​កសិករ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​។

សូម​បញ្ជាក់​ថា​ ក្នុង​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ​មកដល់​ព្រឹក​ថ្ងៃទី​១៨ ​ខែតុលា ឆ្នាំ​២០២០​នេះ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យមាន​ផល​ប៉ះពាល់​ដល់​រាជធានី​-​ខេត្ត​ចំនួន​១៩ ក្នុងនោះ​ប៉ះពាល់​ដំណាំ​ស្រូវ​ប្រមាណ​ជាង​១៣​ម៉ឺន​ ៧​ពាន់​ហិកតា​ ហើយ​ស្រូវ​ដែល​រង​ការខូចខាត​ទាំងស្រុង​ចំនួន​ជាង ​៧​ពាន់​ហិកតា​ ខណៈ​ដំណាំ​រួមផ្សំ​ជិត ៧​ម៉ឺន​ហិកតា ​បាន​រង​ការ​ជន់​លិច​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am