អ្នកទទួល​សិទ្ធិ​បន្ត នឹង​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ប្រេងកាត​ប្លុក​A​

2021/06/09 05:41:15 pm        427

​ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បញ្ជាក់ថា អ្នកទទួល​សិទ្ធ​ចាត់ចែង​លើ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ KrisEnergy Cambodia នឹងត្រូវ​មក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រក​ការ​ឯកភាព​គ្នា​មួយ ក្នុង​ការ​បន្ត​អនុវត្ត​គម្រោង​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក A នេះ​។​

​យោង​តាម ឯកឧត្ដម ម៉េង សក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី០​៩ ខែ​មិថុនា​នេះ ក្រោយ​ការ​ដាក់​ពាក្យ​ស្នើសុំ​តុលា​ការ​រំលាយ​ក្រុមហ៊ុន និង​ចាត់ចែង​លក់​ទ្រព្យសម្បត្តិ ដើម្បី​សងបំណុល ប្រសិនបើ​គ្មាន​ការប្រែប្រួល​ណាមួយ​ទេ​នោះ តុលាការ​នឹង​សម្រេច​តែងតាំង​ភ្នាក់ងារ​វាយតម្លៃ ព្រមទាំង​ចាត់ចែង​ការ​លក់​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​នេះ សង​ម្ចាស់បំណុល​នានា ដែល​ក្រុមហ៊ុន​មាន​កន្លងមក ដើម្បី​ជំ​រះ​បិទ​បំណុល​ទាំងអស់នោះ​។​

​ឯកឧត្ដម ម៉េង សក្តិ​ធារ៉ា បន្តទៀត​ថា ក្រោយ​ការអនុវត្ត​នីតិ​វិធី​តុលាការ​នេះ​រួចហើយ ក្រុមហ៊ុន KrisEnergy នឹងត្រូវ​រំលាយ ហើយ​ម្ចាស់បំណុល​នឹង​ទទួល​បាន​សិទ្ធិ​ចាត់ចែង​លើ​ទ្រព្យ​របស់​ក្រុមហ៊ុន KrisEnergy ដែលមាន​ទាំងអស់ រួមទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ KrisEnergy Cambodia និង​សិទ្ធិ​សម្បទាន​ប្រេងកាត​នៅ​ប្លុក A នៅ​កម្ពុជា​។

​នៅពេលនោះ ​ម្ចាស់បំណុល​អាច​ចាត់ចែង​បន្ត ឬ​រក​ដៃគូ​រម​កចាត់​ចែង​បន្ត​លើ​ទ្រព្យ​ទាំងនោះ ផ្អែកលើ​កិច្ចព្រមព្រៀង​ប្រេងកាត និង​ច្បាប់​របស់​កម្ពុជា ចំពោះ​ករណី​ប្លុក​ប្រេងកាត​នៅ​កម្ពុជា​។​

​ជា​បន្ត​ម្ចាស់បំណុល​ដែល​ទទួល​បាន​សិទ្ធិ​ចាត់ចែង​លើ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ KrisEnergy Cambodia នឹង​ត្រូវ​មក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រក​ការ​ឯកភាពគ្នា​មួយ ក្នុង​ការបន្ត​អនុវត្ត​គម្រោង​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក A នេះ យ៉ាងណា​ទៅមុខទៀត​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម ម៉េង សក្តិ​ធារ៉ា ក្នុងអំឡុងពេល​រងចាំ​ចំណាត់ការ​របស់​តុលាការ និង​ការ​ចចារ​រវាង​អ្នក​ទ​ទុយ​ល​សិទ្ធ​បន្ត ជាមួយ​រាជរដ្ឋាភិបាល ប្រតិបត្តិការ​ប្រេងកាត​ធំៗ និង​គម្រោង​អភិវឌ្ឍ​ជា​ជំហាន​បន្ត ដែល​បាន​គ្រោងទុក នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​។​

​ផលិតកម្ម​ដែលមាន​សព្វថ្ងៃ ជា​ផលិតកម្ម​ដែល​ផលិត​ចេញពី​អណ្តូង​សាកល្បង​ចំនួន​៥​អណ្តូង នៅ​តំបន់​ផលិតកម្ម​តូច​មួយ​នៃ​ប្លុក A ទាំងមូល​ប៉ុណ្ណោះ មិនមែន​ប្លុក A ទាំងមូល​ទេ​។ តំបន់​នេះ​មាន​ផ្ទៃក្រឡា​សរុប​ចំនួន​ប្រហែល ១១០​គីឡូម៉ែត្រ​ការ៉េ ចំណែក​ប្លុក A ទាំងមូល មាន​ផ្ទៃក្រឡា​សរុប​ប្រមាណ ៣.០០០​គីឡូម៉ែត្រ​ការ៉េ​។​

​គួរ​រំលឹកថា ដំណក់​ប្រេង​លើកដំបូង ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែលជា​ប្រភពធនធាន​ចំណូល​ថ្មី​មួយ ត្រូវ​បាន​ប្រកាស​បូម​បាន​ពី​ប្លុក A ដែនសមុទ្រ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ដែល​នេះ ធ្វើឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​ផលិត​ប្រេង​ឆៅ​មួយ​នៅលើ​ពិភពលោក​៕ ​អត្ថ​ប​ទ៖ វណ្ណៈ  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm