ពូជសូ្រវស្បៃមង្គល នឹងបង្កើតទីផ្សារថ្មីមួយទៀត ដល់ការនាំចេញអង្ករកម្ពុជា

2023/11/09 09:43:09 pm        344

ភ្នំពេញ៖ ពូជសូ្រវស្បៃមង្គលដែលជាប្រភេទស្រូវដំណើប ​នឹងបង្កើតទីផ្សារថ្មីមួយទៀត ដល់ការនាំចេញអង្កររបស់កម្ពុជា សម្រាប់ការនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន និងសហគមន៍អឺរ៉ុប ខណៈទីផ្សារទាំងនោះកំពុងមានតម្រូវការប្រភេទអង្ករនេះ។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើង​ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារអ្នកយក ​ព័ត៌មាន BTV ស្តីពីទីផ្សារនាំចេញអង្ករដំណើបទៅកាន់​ទីផ្សារចិន និងសហគមន៍អឺរ៉ុបថា ជុំវិញវិស័យស្រូវ-អង្ករកម្ពុជា, នៅក្នុងរយៈ ពេលប៉ុន្មាន​ខែចុងក្រោយ ឆ្នាំ ២០២៣នេះ ការនាំចេញស្រូវអង្ករកម្ពុជាមានកំណើនគួរឲ្យកត់សម្គាល់ បច្ចុប្បន្នកម្ពុនូវតែត្រូវការបង្កើត ទីផ្សារថ្មីៗបន្ថែមទៀត ​ដើម្បីជំរុញការនាំចេញស្រូវ-អង្ករ ជាពិសេសការធ្វើពាណិជ្ជកម្មនាំចេញអង្ករឲ្យបានច្រើន ។

ឧកញ៉ា បន្តថា ជុំវិញទីផ្សារនាំចេញអង្ករ ​ក្នុងនោះប្រភេទអង្ករដំណើប បច្ចុប្បន្នកំពុងមានតម្រូវការ​នៅលើទីផ្សារផងដែរដូចជា សហគមន៍អឺរ៉ុប ជាពិសេសទីផ្សារចិន ស្របពេលដែលកម្ពុជា​បានផលិត​នូវពូជស្រូវថ្មីមួយទៀតឈ្មោះថា ពូជសូ្រវស្បៃមង្គល ​ដែលជា ​ប្រភេទអង្ករដំណើប បច្ចុប្បន្នពូជនេះ​បានកំពុងដាំដុះនៅក្នុងស្រុក, ចំពោះបញ្ហានេះសូមឲ្យកសិករជំរុញដាំដុះពូជស្បៃមង្គលឲ្យបាន ច្រើន ដើម្បីផលិតជំរុញការនាំចេញ ​ខណៈដែលទីផ្សារចិន​ និងសហគមន៍អឺរ៉ុបកំពុងមានតម្រូវការ ។ ឧកញ៉ា បន្តទៀតថា ប្រសិន ​កសិករផលិតបានច្រើន វានឹងជួយជំរុញដល់ការនាំចេញកាន់តែច្រើន និងជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់យ៉ាងខ្លាំង​នៅលើវិស័យនេះ។

ពាក់ព័ន្ធពូជស្រូវ, ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ជាយន្តការ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផលិតពូជស្រូវរួមមាន៖ ពូជស្រូវផ្ការំដួល ជាពូជស្រូវប្រកាន់ រដូវ, ស្រូវសែនក្រអូប, IR ៦៦, ខា ១៥, បច្ចុប្បន្នបានបញ្ជូលប្រភេទពូជ OM ជាពូជមានតម្រូវការខ្ពស់ ​និងពូជទើបបញ្ចេញថ្មីមួយ ទៀត គឺពូជស្រូវកង្រីផងដែរ​ សម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់កសិករ ដើម្បីដោះស្រាយបញ្ហា​កង្វះស្បៀង និងជំរុញការនាំចេញ ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        150
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm