
រូបគំនូររបស់វិចិត្រករលោក Pablo Picasso ដែលមានចំណងណងជើងថា «Femme à la montre» (ស្ត្រីជាមួយនាឡិកា) ឆ្នាំ១៩៣២ លក់បានតម្លៃជាង ១៣៩លានដុល្លារ កាលពីថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) នៅឯក្រុមហ៊ុនដាក់ដេញថ្លៃ Sotheby's ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលធ្វើឲ្យគំនូរនេះក្លាយជាស្នាដៃសិល្បៈដ៏មានតម្លៃបំផុត ដែលត្រូវបានលក់នៅទូទាំងពិភពលោក ក្នុងការដេញថ្លៃនៅឆ្នាំនេះ។
ស្នាដៃនេះ គឺជាភាពលេចធ្លោនៃរដូវកាលដេញថ្លៃស្នាដៃសិល្បៈរដូវស្លឹកឈើជ្រុះរបស់ទីក្រុងញូវយ៉ក ហើយមនុស្សជាច្រើនមើលឃើញថា គំនូរផ្ទាំងផ្សព្វផ្សាយឲ្យទីផ្សារវិចិត្រសិល្បៈ។ គំនូរនេះបានដាក់ឲ្យដេញថ្លៃ ដែលជាផ្នែកមួយនៃការលក់ ដែលត្រូវបានប៉ាន់ប្រមាណតម្លៃ ៤០០លានដុល្លារ សម្រាប់វត្ថុ ដែលត្រូវបានប្រមូលទុក ដោយសប្បុរសជនលោកស្រី Emily Fisher Landau ដែលបានលាចាកលោកនេះហើយ។
ការដេញថ្លៃចុងក្រោយត្រូវបានទទួលយកដោយប្រធានក្រុមហ៊ុនដេញថ្លៃ Sotheby's នៅអឺរ៉ុប លោក Oliver Barker ក្នុងតម្លៃ ១២១លានដុល្លារ មុនពេលបង់ពន្ធ និងថ្លៃសេវាផ្សេងៗ៕