
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅដល់ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ។
យន្តហោះរបស់លោក បានចុះចតនៅរដ្ឋធានី Astana របស់ប្រទេស។ មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតី កាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅគេហដ្ឋាន របស់លោក។
មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នា ពីបញ្ហាពាក់ព័ន្ធជាច្រើននៃភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី អំឡុងទស្សនកិច្ចរបស់លោក។
ប្រធានាធិបតីទាំងពីរ នឹងចូលរួមក្នុងវេទិកាទី១៩ នៃកិច្ចសហប្រតិបត្តិការអន្តរតំបន់របស់ប្រទេសកាហ្សាក់ស្ថាន និងរុស្ស៊ី នៅទីក្រុង Kostanay ។