
ក្រុមហាម៉ាសកាលពីថ្ងៃពុធ បានចោទប្រកាន់អង្គការសហប្រជាជាតិថា បានឃុបឃិតជាមួយអ៊ីស្រាអែលនៅក្នុង«ការផ្លាស់ទីលំនៅដោយបង្ខំ» បន្ទាប់ពីការកើនឡើងនៃចំនួនប្រជាជន ដែលបានភៀសខ្លួនចេញពីតំបន់ហ្កាហ្សាភាគខាងជើង។
មន្ត្រីក្រុមហាម៉ាសបានរិះគន់ទីភ្នាក់ងារUNសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន បន្ទាប់ពីការជម្លៀសខ្លួន មនុស្សប្រហែល១៥.000នាក់ មកពីពាក់កណ្តាលភាគខាងជើងនៃដែនដីនេះ កាលពីថ្ងៃអង្គារ ដែលពួកគេភាគច្រើនគ្រវីទង់ពណ៌ស។
តួលេខនេះ គឺច្រើនជាងមនុស្ស៥.000នាក់បីដង ដែលបានចាកចេញកាលពីថ្ងៃចន្ទ ដោយបង្ហាញថា អ្នកស្រុកជាច្រើន កំពុងធ្វើតាមការណែនាំរបស់កងទ័ពអ៊ីស្រាអែល ដើម្បីធ្វើដំណើរចេញពីតំបន់ប្រយុទ្ធតាមច្រករបៀងមនុស្សធម៌ឆ្ពោះទៅកាន់តំបន់ហ្កាហ្សាភាគខាងត្បូង។
ការចាកចេញនេះ ហាក់បានធ្វើឲ្យក្រុមហាម៉ាសខឹងសម្បាយ៉ាងខ្លាំង ដែលបានព្យាយាមធ្វើឲ្យប្រជាជននៅហ្កាហ្សាផ្គើននឹងកងទ័ពអ៊ីស្រាអែល ហើយនៅតែបន្តទៅទៀត។
ចំណែកអ៊ីស្រាអែល បានចោទក្រុមហាម៉ាសថា បានប្រើប្រជាជនស៊ីវិលនៅហ្កាហ្សាជាខែលការពារមនុស្ស។