
អណ្តាតភ្លើង និងផ្សែង ត្រូវបានគេឃើញនៅពីលើជាយក្រុងក្រុងហ្កាហ្សា ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្ដទម្លាក់គ្រាប់បែកលើក្រុងនេះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោធាអ៊ីស្រាអែល បាននិយាយថា កងទ័ពរបស់ខ្លួន បានវាយរុលចូលដល់កណ្ដាលក្រុងហ្កាហ្សាដែលជាបន្ទាយសំខាន់របស់ក្រុមហាម៉ាស និងជាក្រុងធំបំផុតដែលស្ថិតនៅក្នុងតំបន់ហ៊ុមព័ទ្ធជាប់មាត់សមុទ្រ ខណៈក្រុមអ៊ីស្លាមនិយមមួយនេះ បាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួនបានធ្វើឲ្យសត្រូវបាត់បង់យ៉ាងច្រើន។
ក្រុមប្រដាប់អាវុធហាម៉ាស កាលពីថ្ងៃពុធ បានបញ្ចេញវីដេអូមួយដែល បង្ហាញពីការប្រយុទ្ធប្រយុទ្ធនៅតាមផ្លូវដ៏តានតឹងស្របនឹងអគារក្នុងក្រុងហ្កាហ្សា (Gaza City)ដែលត្រូវបំផ្ទុះដោយគ្រាប់បែកនោះ។
យោងតាមប្រភពដែលស្នីទនឹងក្រុមហាម៉ាសដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ជីហាតដោយឡែកមួយទៀត បានឲ្យដឹងថា រថក្រោះអ៊ីស្រាអែលបានជួបនូវការទប់ទល់យ៉ាងខ្លាំងក្លាពីអ្នកប្រយុទ្ធហាម៉ាស ដោយប្រើប្រាស់រូងក្រោមដីដើម្បីពួនស្ទាក់វាយប្រហារ។
យោងតាម ការបូកសរុបរបស់អ៊ីស្រាអែលបានអោយដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាគឺដើម្បីឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ដែលក្រុមខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស១.៤០០នាក់ ភាគច្រើន ជាជនស៊ីវិល និងបានចាប់មនុស្សប្រហែល២៤០នាក់ ធ្វើជាចំណាប់ថ្នូរទៀតផង។
ក្រុមមន្រ្ដីប៉ាលេស្ទីន បាននិយាយថា មនុស្សចំនួន១០.៥៦៩នាក់ ត្រូវបានសម្លាប់ ដែលក្នុងក្នុងចំណោមនោះ មាន៤០%ជាកុមា។ អ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួន៣៣នាក់ ត្រូវបានសម្លាប់។