ដាក់ពាក្យប្តឹងក្រុមបរិស្ថានជុំវិញករណីសកម្មជនឡើងលើនាវាផលិតប្រេង

2023/11/10 01:28:12 am        61

ក្រុមបរិស្ថាន និយាយថា ក្រុមហ៊ុន Shell ប្តឹងពួកគេទាមទារសំណងជំងឺចិត្តរាប់លានដុល្លារ ជុំវិញករណីដែលក្រុមសកម្មជនអាកាសធាតុឡើងលើនាវាផលិតប្រេងកាលពីដើមឆ្នាំនេះ ដោយពួកគេចាត់ទុកថា ចំណាត់ការនេះ ស្ថិតក្នុងចំណោមការគំរាមកំហែងផ្លូវច្បាប់ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ។ 

 ដំបូងឡើយក្រុមហ៊ុន Shell បានដាក់ពាក្យបណ្តឹង ក្រោយក្រុមសកម្មជនបរិស្ថាន ឡើងលើនាវាកាលពីខែមករា នៅជិតប្រជុំកោះ Canary ដើម្បីតវ៉ាប្រឆាំងនឹងការខួងប្រេង ហើយនិងបានធ្វើដំណើរនៅលើនាវារហូតដល់ប្រទេសន័រវែស ។ 

 ក្រុមហ៊ុន Shell បានចាត់ទុកសកម្មភាពរបស់ក្រុមបរិស្ថានថាខុសច្បាប់ ហើយនិងគ្រោះថ្នាក់ខ្លាំង ដោយពួកគេបន្តថា សិទ្ធិធ្វើបាតុកម្មគឺជាមូលដ្ឋាន ហើយពួកយើងគោរពវាយ៉ាងពិតប្រាកដ ប៉ុន្តែវាត្រូវតែធ្វើដោយសុវត្ថិភាព និងស្របច្បាប់ ។ 

 នាវាមួយគ្រឿងនេះ មានគោលដៅទៅកាន់វាលប្រេង និងឧស្ម័ន Penguins ស្ថិតនៅក្នុងសមុទ្រខាងជើង ដែលត្រូវបានគេកំណត់ឲ្យផលិតប្រេងប្រហែល ៤៥.០០០បារ៉ែលក្នុង១ថ្ងៃ ។ 

 ក្រុមហ៊ុន Shell ប្តឹងទាមទារសំណង ២,១លានដុល្លារ ដែលរួមទាំងថ្លៃដោះស្រាយជាមួយក្រុមហ៊ុនជាច្រើនដែលពួកគេធ្វើការជាមួយ ដើម្បីដឹកជញ្ជូនទ្រព្យសម្បត្តិក្រុមបរិស្ថាននៅលើនាវា និងថ្លៃចំណាយផ្លូវច្បាប់ ។ 

 ក្រុមបរិស្ថាន និយាយថា ក្រុមហ៊ុន Shell បានផ្តល់ជូនផងដែរក្នុងការកាត់ពាក្យបណ្តឹងរបស់ខ្លួន បើសិនជាក្រុមសកម្មជនរបស់ពួកគេ មិនតវ៉ានៅតាមហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុនថាមពលនៅក្នុងសមុទ្រ ឬនៅកំពង់ផែរ ៕


អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        216
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm