បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាសន្តិសុខក្នុងតំបន់ត្រូវបានលើកយកមកពិភាក្សានៅវេទិកាកោះប៉ាស៊ីហ្វិក

2023/11/10 01:30:57 am        45

ប៉ាស៊ីហ្វិក ៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បាននិយាយកាលពីថ្ងៃពុធនៅកោះ Rarotonga ថា វេទិកាកោះប៉ាស៊ីហ្វិក ដែលជាប្លុកក្នុងតំបន់មានរដ្ឋសមាជិកចំនួន ១៨ប្រទេស បានពិភាក្សាលើបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាសន្តិសុខក្នុងតំបន់ និងសេដ្ឋកិច្ច ។ 

លាតសន្ធឹងលើផ្ទៃមហាសមុទ្រសរុប ៣០លានគ.មក្រឡា រវាសហរដ្ឋអាមេរិក និងអាស៊ី សមាជិកវេទិកាមួយនេះ និយាយថា ការឡើងកម្រិតទឹកសមុទ្រ និងព្យុះកាន់តែអាក្រក់ខ្លាំង បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ គឺជាក្តីកង្វល់សន្តិសុខធំបំផុតរបស់ពួកគេ ។ 

អូស្រ្តាលី ដែលស្ថិតនៅក្នុងចំណោមប្រទេសនាំចេញធ្យូងថ្ម និងឧស្ម័នធំជាងគេបំផុតរបស់ពិភពលោក បានប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នចំនួន ៤៣ភាគរយនៅឆ្នាំ ២០៣០ ហើយនិងឈានដល់កម្រិតសូន្យនៅឆ្នាំ ២០៥០ ប៉ុន្តែពួកគេបានរងសំពាធពីបណ្តាប្រទេសកោះមួយចំនួននៅក្នុងមហាមសមុទ្រប៉ាស៊ីហ្វិក ឲ្យធ្វើរឿងបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ តាមរយៈការបញ្ឈប់ការផលិតប្រេងឥន្ធនៈហ្វូស៊ីល ។ 

ចិន កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដែលបានបញ្ជូនគណៈប្រតិភូរបស់ពួកគេ ទៅកាន់កោះ Cook ផងដែរនោះ ស្ថិតនៅក្នុងចំណោមដៃគូ និងក្រុមសង្កេតវេទិកាប្រចាំឆ្នាំនេះ ។ ប្រទេសចំនួន ៤ក្នុងចំណោមសមាជិករបស់ពួកគេ មានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ តែមិនមែនជាមួយទីក្រុងប៉េកាំងនោះឡើយ ។ 

ក្រុមមេដឹកនាំប៉ាពួ ញូវ ហ្គីណេ វ៉ានូអាទូ និងប្រទេសកោះសូឡូម៉ុន ពុំបានចូលរួមវេទិកាមួយនេះឡើយ ជាហេតុបង្កការលំបាកសម្រាប់ការបង្រួបបង្រួមក្នុងតំបន់ ស្របពេលដែលមានការប្រកួតប្រជែងដណ្តើមឥន្ធិពលរវាងចិន និងសហរដ្ឋអាមេរិក ។ ប្រទេសសមាជិកទាំងអស់ នឹងចូលរួមកិច្ចប្រជុំរហូតដល់ថ្ងៃសុក្រស្អែក ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm