អុីតាលី ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto និយាយថា ប្រទេសអ៊ីតាលី បានបញ្ជូននាវាពេទ្យមួយគ្រឿងទៅជិតតំបន់ឆ្នេរតំបន់ហ្គាហ្សា ដើម្បីជួយព្យាបាលជនរងគ្រោះនៃជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ ។
លោក Crosetto និយាយថា នាវាមួយគ្រឿងនេះ បានចាកចេញពីកំពង់ផែភាគខាងលិច Civitavecchia ជាមួយនឹងបុគ្គលិក ១៧០នាក់ ដែលរួមទាំងមនុស្ស ៣០នាក់ ដែលបានហ្វឹកហាត់សម្រាប់ការសង្រ្គោះបន្ទាន់ ហើយអ៊ីតាលី នឹងធ្វើការដើម្បីបង្កើតមន្ទីរពេទ្យកណ្តាលវាលនៅតំបន់ហ្គាហ្សាផងដែរ ។
លោក Crosetto បានលើកឡើងថា នាវាកងទ័ពជើងទឹកអ៊ីតាលី ២គ្រឿង បានបញ្ជូនរួចទៅហើយទៅកាន់តំបន់មួយនេះ ដើម្បីបន្តព្យាបាលអ្នករងរបួស ។
រដ្ឋមន្រ្តីមកពីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 ដែលរួមទាំងអ៊ីតាលី កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានការផ្អាកសង្រ្គាមសម្រាប់មនុស្សធម៌នៅក្នុងសង្រ្គោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ ដើម្បីអនុញ្ញាតឲ្យជំនួយចូល ហើយនិងជួយដោះលែងចំណាប់ថ្នូរ ៕

