អុីស្រាអែល ៖ កងទ័ពអ៊ីស្រាអែលបានវាយឆ្មក់នៅក្រុងតូចៗ និងជំរំជនភៀសខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាការវាយឆ្មក់មួយ ត្រូវបានធ្វើទៅលើជំរំជនភៀសខ្លួនអាម៉ារី (Amaree) ជិតក្រុងរ៉ាម៉ាឡា ។
ការប្រតាយប្រតប់គ្នាបានផ្ទុះឡើងក្នុងអំឡុងពេលវាយឆ្មក់ ខណៈជនជាតិប៉ាឡេស្ទីន បានគប់ដុំថ្មទៅលើកកងទ័ពអ៊ីស្រាអែលចំពេលកងទ័ពបានឆ្លើយតបវិញដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
មិនមានសេចក្តីថ្លែងការចេញពីកងទ័ពអ៊ីស្រាអែលទេអំពីការវាយឆ្មក់ទៅលើភេរវជននោះ។
អំពើហឹង្សាក្នុងតំបន់បានកើនឡើងតាំងពីអ៊ីស្រាអែលបានចាប់ផ្ដើមទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សអស់ប្រមាណជា១០.៥៦៩នាក់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បន្ទាប់ពីក្រុមអ៊ីស្លាមនិយមហាម៉ាស បានធ្វើការវាយប្រហារដ៏បង្ហូរឈាមមួយកាលពីថ្ងៃទី៧ តុលា ដែលបានចាប់មនុស្សជាង២៤០នាក់ ជាចំណាប់ថ្នូរ និងជនជាតិអ៊ីស្រាអែលប្រមាណជា១.៤០០នាក់ ត្រូវបានសម្លាប់៕

