ប្រធានជំនួយរបស់ UN៖ ជម្លោះនៅតំបន់ហ្កាហ្សាអាចរាលដាលពាសពេញតំបន់ ដូចចំហេះព្រៃ

2023/11/10 02:58:23 am        60

ប្រធានផ្នែកជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ ឬUN លោក Martin Griffiths នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) បាននិយាយថា ជម្លោះនៅតំបន់ហ្កាហ្សា គឺប្រៀបដូចជាចំហេះព្រៃ ដែលអាចរាលដាលពាសពេញតំបន់ ដោយលោកបន្ថែមថា ការបណ្ដោយឲ្យស្ថានការណ៍នេះបន្តមាននៅក្នុងតំបន់ហ្កាហ្សា នឹងទទួលបាន «ការសើចចំអក» ជាមិនខាន។

ជាមួយគ្នានេះ នៅពេលចាប់ផ្តើមនៃសន្និសីទមនុស្សធម៌ស្តីពីវិបត្តិនៅតំបន់ហ្កាហ្សា នាទីក្រុងប៉ារីស ប្រទេសបារាំង លោកប្រធានរូបនេះ ក៏បានលើកឡើងផងដែរថា៖ «អង្គការសហប្រជាជាតិ មិនអាចជាផ្នែកនៃសំណើឯកតោភាគី ដើម្បីជួយជំរុញប្រជាជនប៉ាឡេស្ទីនឲ្យចូលទៅក្នុងតំបន់ ដែលគេហៅថា តំបន់សុវត្ថិភាពនោះបានឡើយ»។

សូមបញ្ជាក់ថា ពេលនេះ ប្រទេស និងអង្គការអន្តរជាតិប្រមាណ ៨០ កំពុងជួបប្រជុំគ្នានៅទីក្រុងប៉ារីស នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីរៀបចំជំនួយ និងថ្លឹងថ្លែងអំពីវិធី ដើម្បីជួយអ្នករបួស ក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនរបស់តំបន់ហ្កាហ្សា ទោះបីជាសម្រាប់លទ្ធផលជាក់ស្តែង មានការរំពឹងទុកទាបថា គ្មានការផ្អាកប្រយុទ្ធខ្លះក៏ដោយ។

លោក Jan Egeland អគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនន័រវ៉ែស បាននិយាយថា បទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា គឺជាភាពចាំបាច់ដាច់ខាត។ ប្រធានអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) លោកស្រី Isabelle Defourny បានហៅតំបន់សុវត្ថិភាពនៅហ្កាហ្សាភាគខាងត្បូងថា ជា «តំបន់សុវត្ថិភាពក្លែងក្លាយ»៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm