
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Garissa ស្ថិតនៅតំបន់ភាគខាងជើងប្រទេសកេនយ៉ាង ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់បង្កឲ្យកើតមានទឹកជំនន់យ៉ាងគំហក់ ។
ក្រុមកាកបាទក្រហមកេនយ៉ាន និយាយថា មនុស្សយ៉ាងហោច ១៥នាក់ បានស្លាប់ ដោយសារទឹកជំនន់នេះ ។
លោក Nazanine Moshiri គឺជាអ្នកវិភាគអាកាសធាតុនៅក្រុមវិបត្តិអន្តរជាតិ និយាយថា ទឹកជំនន់ដ៏គំហក់នេះ គឺបណ្តាលមកពីកត្តារួមផ្សំចំនួន ២ គឺបាតុភូតអាកាសធាតុអែល នីញ៉ូ និងបាតុភូតអេឡិចត្រូម៉ាញ៉េទិច Indian Ocean Dipole ។
នៅទីក្រុង Garissa ប្រជាពលរដ្ឋបានដើរលុកទឹក ខណៈដែលផ្ទះរបស់ពួកគេ ត្រូវបានជន់លិចគ្មានសេសសល់ ។ ។
អ្នកស្រី Mwanajuma Hassan គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Garissa និយាយថា គ្មានកន្លែងចំអិនអាហារនោះទេ ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរ ។ ពួកយើងគ្មានដំបូងជ្រកនោះទេ ហើយទឹកបានលិចផ្ទះរបស់គាត់អស់ហើយ ពួកយើងគ្មានកន្លែងបង្កាត់ភ្លើងចំអិនអាហារនោះទេ ។
ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា បម្រែបម្រួលអាកាសធាតុ បណ្តាលឲ្យកើតមានហេតុការណ៍អាកាសធាតុដ៏អាក្រក់ខ្លាំងបែបនេះកាន់តែញឹកញាប់ជាងមុន ៕