
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេសអេហ្ស៊ីបលោក Sameh Shoukry និយាយថា លោកបានច្រានចោលរាល់ការព្យាយាមណាមួយក្នុងការជម្លៀសជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ។
ថ្លែងទៅកាន់កិច្ចប្រជុំផ្តល់ជំនួយនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង លោក Shoukry និយាយថា អ្វីដែលអ៊ីស្រាអែលកំពុងធ្វើ គឺគ្មានអ្វីក្រៅពីការការពារខ្លួននោះទេ ។
កិច្ចប្រជុំនៅក្នុងទីក្រុងប៉ារីស ដែលត្រូវបានចូលរួមដោយបណ្តាប្រទេសអារ៉ាប់ ប្រទេសមហាអំណាចលោកខាងលិច សមាជិកប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20 និងក្រុមអង្គការក្រៅរដ្ឋាភិបាល ដូចជាក្រុមគ្រូពេទ្យគ្មានព្រំដែន បានពិភាក្សាលើវិធានការកាត់បន្ថយការរងគ្រោះនៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែបើគ្មានការផ្អាកសង្រ្គាមទេនោះ ការរំពឹងមានទាបខ្លាំងណាស់ ។
សូមបញ្ជាក់ថា ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា ពលរដ្ឋរស់នៅក្នុងតំបន់ហ្គាហ្សា ១០.៥៦៩នាក់ ត្រូវបានសម្លាប់គិតត្រឹមថ្ងៃពុធម្សិលមិញ ក្នុងនោះប្រហែល ៤០ភាគរយគឺជាកុមារ ៕