លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ វិច្ឆិកា ថា ប្រតិបត្តិការ ផ្អាកប្រយុទ្ធរបស់យោធានៅតំបន់ហ្កាហ្សា ក្នុងគោលបំណងទទួលបានរថយន្តជំនួយរហូតដល់ ១៥០ គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីបង្កើនលំហូរអាហារ ទឹក និងថ្នាំពេទ្យចូលទៅក្នុងតំបន់នេះ។

នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម X លោក Biden បាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្តោតលើការបង្កើនការផ្គត់ផ្គង់ និងជំនួយមនុស្សធម៌។
លោក Biden បាននិយាយថា អ៊ីស្រាអែល សម្រេចចិត្តដោយខ្លួនឯង ហើយថាពួកគេត្រូវតែ បែងចែករវាងភេរវករ និងជនស៊ីវិល។

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សារយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែពុំមានសញ្ញាណាមួយនៃការផ្អាកប្រយុទ្ធ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងររហូតដល់តំបន់មាត់សមុទ្រនោះទេ។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយថា ការផ្អាក ដែលនឹងអនុញ្ញាតឱ្យមនុស្សភៀសខ្លួនតាមច្រករបៀងមនុស្សធម៌ចំនួនពីរ និងអាចត្រូវបានប្រើសម្រាប់ការដោះលែងចំណាប់ថ្នូរ គឺជាជំហានដំបូងដ៏សំខាន់៕